
ព្រឹត្តិការណ៍ Monterey Car Week គឺជាកន្លែងប្រមូលផ្តុំការដេញថ្លៃរថយន្តដ៏អស្ចារ្យបំផុតមួយ នៅរដ្ឋ California នៅទីនោះអ្នកនឹងបានឃើញរថយន្តកម្រនិងត្រូវបានជួសជុលឆ្នៃបន្ថែមយ៉ាងល្អឥតខ្ចោះរាប់មិនអស់ រួមទាំងរថយន្តមួយចំនួនដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។ ក្នុងព្រឹត្តិការណ៍នោះក៏មានវត្ដមានរថយន្ត Volkswagen Beetle limousine ឆ្នាំ ១៩៦៩ ជារថយន្តដ៏កម្រមួយផងដែរ។
តាមការបញ្ជាទិញដោយក្រុមហ៊ុន Porsche និងក្រុមហ៊ុនចែកចាយ Volkswagen West Coast លោក John von Neumann ត្រូវបានគេរាយការណ៍ថារថយន្ដនោះមានតម្លៃត្រឹមតែ ៣៤ ៤៩៩ ដុល្លារអាមេរិក។ ជាមួយតម្លៃប៉ុណ្ណឹងប្រហែលជាមិនស្តាប់ទៅដូចជាច្រើនទេនៅសម័យនេះ ប៉ុន្តែរថយន្ត Beetle មានតម្លៃលក់រាយត្រឹមតែ ២ ០៦៣ ដុល្លារអាមេរិកប៉ុណ្ណោះ។
រថយន្ត Volkswagen Beetle ត្រូវបានកែប្រែក្រុមហ៊ុន Troutman-Barnes ដែលល្បីល្បាញខាងផលិតរថយន្តប្រណាំង Chaparral និង Scarab។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះក៏ធ្លាប់ឆ្នៃរថយន្ត Porsche 911 បួនទ្វារផងដែរ ដូច្នេះសម្រាប់រថយន្ត Volkswagen limousine គឺជាការងារដែលពួកគេមានបទពិសោធស្រាប់។
រថយន្ដនេះត្រូវបានក្រុមការងារបានប្រើប្រាស់គ្រឿងបន្លាស់របស់ Volkswagen ពិតប្រាកដតាមដែលអាចធ្វើទៅបាន។ វានេះមានន័យថារថយន្ត limousine នេះគឺពិតជារក្សាបាននូវលក្ខណៈដើមរបស់វា ទោះបីជាមានគម្លាតកង់ត្រូវបានពង្រីក ៤០ អុីញក៏ដោយ។
ជាមួយប្រវែងគម្លាតកង់ដែល ក្រុមហ៊ុន Troutman-Barnes អាចធ្វើឆ្នៃទ្វារក្រោយបានយ៉ាងពិសេស និងកន្លែងអ្នកដំណើរនៅផ្នែកខាងក្នុងកាន់តែមានភាពទាក់ទាញ។ នៅកន្លែងងអ្នកដំណើរនោះមានកៅអីវែងពណ៌ប្រផេះ ក៏ដូចជាកៅអីបម្រុងពីរដែលត្រូវបានបំបែកដោយ Mini-bar និងមានតុអាចបត់ចេញបាន។
ក្រៅពីនោះ នៅមានការតុបតែងដោយឈើមហាហ្គូណី និងជញ្ជាំងបែងចែកជាមួយកញ្ចក់បិទបើកដោយថាមពលអគ្គិសនី។ ពួកវាត្រូវបានភ្ជាប់ដោយប្រព័ន្ធទំនាក់ទំនងផ្ទៃក្នុង (intercom), ប្រព័ន្ធការពារសំឡេងរំខាន និងបង្អួចអគ្គិសនី។ ម៉ូឌែលនេះក៏មានបំពាក់ឧបករណ៍បំពងសំឡេង Phillips ចំនួន៥គ្រាប់និងឧបករណ៍ចាក់កាសែតផង។
នៅកន្លែងអ្នកបើកបរផ្នែកខាងមុខមានលក្ខណៈសាមញ្ញ ប៉ុន្តែមានកៅអីស្រោបដោយស្បែកវីនីលពណ៌ខ្មៅ ភ្ជាប់ដោយប្រអប់លេខដៃ ៤វគ្គ ជាអ្វីដែលអ្នកមិនឃើញនៅក្នុងរថយន្ត Limousine ទំនើបៗសព្វថ្ងៃនេះឡើយ។ Volkswagen Beetle limousine ត្រូវបានដាក់ដេញថ្លៃបានត្រូវបានគេលើកថាបានដោះចេញម៉ាសុីនចំណុះ ១.៥ ជាម៉ាសុីនដើមចេញ ជំនួសដោយម៉ាស៊ីនចំណុះ ១.៦។
Volkswagen Beetle limousine ជារថយន្ដដ៏ល្បីល្បាញ ហើយត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍រថយន្តក្រុង Los Angeles Auto Show។ វាក៏បានបង្ហាញខ្លួនក្នុងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ហើយត្រូវបានគេរាយការណ៍ថាបានប្រើសម្រាប់ដឹក John Wayne ទៅកាន់កម្មវិធី Academy Awards ឆ្នាំ ១៩៧០។
រថយន្ដត្រូវបានគេគ្រោងនឹងដាក់ដេញថ្លៃនៅខែក្រោយដោយគ្មានតម្លៃកក់ (without reserve)។ ក្រុមហ៊ុន RM Sotheby’s បានកំណត់តម្លៃប៉ាន់ស្មានក្នុងការដេញថ្លៃចន្លោះពី ១៥០ ០០០ ទៅ ២០០ ០០០ ដុល្លារអាេមរិក៕