
បន្ទាប់ពីសម្លឹងឃើញនូវភាពជោគជ័យរបស់ក្រុមហ៊ុន BYD និង Geely ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GAC ប្រកាសសម្រេចចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី (EV) របស់ប្រទេសជប៉ុនហើយ ដោយក្នុងនោះ នឹងធ្វើការចាប់ផ្តើមលក់រថយន្តរបស់ខ្លួននៅក្នុងរដូវក្តៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ ក្រុមហ៊ុនមួយនេះ គឺមានគម្រោងលក់រថយន្តអគ្គិសនីម៉ាក Aion របស់ខ្លួន តាមរយៈអ្នកចែកចាយក្នុងស្រុក ដោយកំណត់គោលដៅបញ្ជាទិញរថយន្តចំនួន ២០០គ្រឿង នៅឆ្នាំ២០២៦ និង ២,០០០គ្រឿង នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា សម្រាប់ការប្រកាសចូលខ្លួនទៅក្នុងទីផ្សាររថយន្តរបស់ប្រទេសជប៉ុននេះ ក្រុមហ៊ុន GAC ផ្ទាល់នឹងប្រកាសចេញលក់នូវរថយន្តចំនួន ២ម៉ូឌែលរបស់ខ្លួនជាដំបូង ដែលមួយគឺរថយន្ត Aion UT និងមួយទៀតគឺរថយន្ត Aion V ។ ក្នុងនោះ សម្រាប់ម៉ូឌែលទាំង ២ នេះ គឺនឹងមានតម្លៃចាប់ពី ១៤,៩៨០ដុល្លារ និង ២២,៧០០ ដុល្លារ៕






















