ចិត្តធំ! BYD ប្រកាសបង្កើនការលក់រថយន្តអគ្គិសនីរបស់ខ្លួនដល់ ១០មុឺនគ្រឿង នៅឆ្នាំ២០២៥ នៅប្រទេសម៉ិកស៊ិក និងត្រៀមសម្ពោធរោងចក្រថ្មីធំជាងនៅតំបន់អាមេរិកខាងជើងផងដែរ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន BYD បានប្រកាសពង្រីកការវិនិយោគរបស់ខ្លួននៅតំបន់អាមេរិកខាងជើង ដោយមានផែនការលក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន ១០មុឺនគ្រឿង នៅក្នុងប្រទេសម៉ិកស៊ិក នៅឆ្នាំ២០២៥។

ចំពោះការប្រកាសពង្រីកការវិនិយោគ ឫការផ្លាស់ប្តូរនេះ កើតឡើងបន្ទាប់ពីពួកគេសម្រេចបានជោគជ័យក្នុងទីផ្សារក្នុងស្រុកមួយនេះ ដែលនៅក្នុងឆ្នាំនេះពួកគអាចលក់រថយន្តអគ្គិស​​នីបានចំនួន ៥មុឺនគ្រឿង ហើយរំពឹងថាការលក់នឹងកើនឡើងទ្វេដងនៅឆ្នាំក្រោយ។ បន្ថែមពីនេះ ក្រុមហ៊ុនមួយនេះ ក៏មានគម្រោងប្រកាសបើកសម្ពោធរោងចក្រថ្មីនៅក្នុងប្រទេសម៉ិកស៊ិកនៅចុងឆ្នាំ២០២៤ នេះផងដែរ ដែលនឹងមានសមត្ថភាពផលិតរថយន្តចំនួន ១៥មុឺនគ្រឿងក្នុងដំណាក់កាលទី១ និងមានគម្រោងពង្រីកដល់ ៣០មុឺនគ្រឿង ក្នុងដំណាក់កាលបន្តបន្ទាប់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត រោងចក្រនេះ នឹងបង្កើតការងារចំនួន ១មុឺនកន្លែង ហើយនឹងក្លាយជារោងចក្រធំបំផុតមួយរបស់ BYD នៅក្នុងតំបន់អាមេរិកខាងជើង។

គួរឲដឹងថា ការលក់រថយន្ត EV របស់ BYD នៅក្នុងប្រទេសម៉ិកស៊ិកបានចាប់ផ្តើមកាលពីឆ្នាំ២០២៣ មានម៉ូដែលដូចជា Dolphin mini (Seagull), Seal, Yuan Plus, និង Shark PHEV ដែលមានតម្លៃលក់ចាប់ពី ៥៣ ៤០០ ដុល្លារ។ ក្នុងនោះ ក៏គ្រោងប្រកាសផ្តល់ជូននូវម៉ូដែលកូនកាត់ចំនួនបួនម៉ូឌែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម