ចិនជាប់លេខ ១ ជាប្រទេសនាំចេញរថយន្តបានច្រើនជាងគេលើលោក ២ឆ្នាំជាប់ៗគ្នា

[បរទេស] នៅក្នុងឆ្នាំ ២០២៤ ឧស្សាហកម្មយានយន្តរបស់ប្រទេសចិន បាននាំចេញរថយន្តបានសរុប ៥,៨៥ លានគ្រឿង កើនឡើង ១៩% ពីឆ្នាំ ២០២៣ វ៉ាដាច់ប្រទេសជប៉ុន ក្លាយជាប្រទេសដែលនាំចេញរថយន្តបានច្រើនជាងគេលើលោក ២ឆ្នាំជាប់ៗគ្នា នេះបើយោងតាមគេហទំព័រ Nikkei។

ជាមួយគ្នានេះ ឧស្សាហកម្មយានយន្តរបស់ប្រទេសជប៉ុនឈរនៅលេខរៀងទី ២ ដោយបាននាំចេញរថយន្តបានសរុប ៤,២១ លានគ្រឿង ធ្លាក់ចុះ ៥% បើធៀបនឹងរយៈពេលកដូចគ្នាក្នុងឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ជាមួយរថយន្តចំនួន ៥,៨៥ លានគ្រឿងនៃការនាំចេញនេះ ជាកំណត់ត្រាថ្មីរបស់ឧស្សាហកម្មយានយន្តរបស់ប្រទេសចិន ដែលនាំចេញលើសពី ៥ លានគ្រឿងជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈ ការ​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​ជប៉ុន​មិន​ដែល​មាន​លើស​ពី​ ៥​លាន​គ្រឿង​នោះទេ ចាប់តាំងពីឆ្នាំ ២០០៨ មក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម