ចិន​បង្ហាញ​រថយន្ត​ SUV ប្រើ​ទ្វារ​ប្លែកបំផុត

ក្រុមហ៊ុន​​ Startup ខាង​រថយន្ត​អគ្គិសនី​របស់​ចិន​ឈ្មោះ​ Human Horizons បាន​បង្ហាញ​អំពី​​គំរូ​រថយន្ត SUV ម៉ូដែល​ដំបូង​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា​ HiPhi 1។

HiPhi គឺ​ជា​រថយន្ត​ SUV ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ដែល​ទ្វារ​ក្រោយ​របស់​វា​ឌីហ្សាញ​ដូច​ជា​ស្លាប​​ស្រដៀង​នឹង​រថយន្ត​ Tesla Model X ហើយ​មាន​ទ្វារ​មួយ​ទៀត​បើក​បញ្ច្រាស​​ទិស​ពី​ទ្វារ​ជួរ​ខាង​មុខ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​កៅអី​អង្គុយ​ចំនួន ៣ ជួរ និង​មាន​អេក្រង់​បង្ហាញ​ទិន្នន័យ​ធំៗ​របស់​ដល់ ៣ ឯណោះ​នៅ​ផ្នែក​ខាង​មុខ។

ពាណិជ្ជកម្ម

Human Horizons បាន​និយាយ​ថា​ប្រភេទ​ផលិតផល​សម្រេច នឹង​មាន​លក្ខណៈ​ស្រដៀង​នឹង​​ប្រភេទ​គំរូ​នេះ ប៉ុន្តែ​ធាតុ​ផ្សំ​ពិសេស​មួយ​ចំនួន​នឹង​ត្រូវ​ដក​ចេញ។ ជាក់​ស្ដែង​គឺ​​នឹង​ប្រើ​ប្រាស់​កញ្ចក់​មើល​ចំហៀង ជំនួស​ឲ្យ​កាមេរ៉ា​មើល​ក្រោយ ដោយ​សារ​មុខងារ​នេះ​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត​ខាង​ច្បាប់​ចិន​នៅ​ឡើយ​ទេ។ ចំពោះ​កាល​បរិច្ឆេទ​ចេញ​លក់​ មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ៕

​​​

Sponsored