បើយោងតាមរបាយការណ៏ថ្មីៗនេះពីសមាគមរថយន្តដឹកអ្នកដំណើរនៅក្នុងប្រទេសចិន បាននិយាយថា ក្នុងខែកញ្ញា នៃឆ្នាំ២០២៤ នេះការលក់រថយន្តថាមពលថ្មី (NEV) កំពុងស្ថិតនៅក្នុងតំបន់ពណ៌ខៀវ ដែលភាគច្រើនទទួលបានអត្រាលក់ច្រើនជាងគេនៅក្នុងប្រទេសចិន។
សម្រាប់ការលក់រថយន្ត NEV ក្នុងខែកញ្ញា នៅក្នុងប្រទេសចិន មានចំនួនសរុបប្រមាណ ១,១២៣ លានគ្រឿង កើនឡើង ៥០,៩ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ បើប្រៀបធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៣។
ចំណែកទីផ្សាររថយន្តសរុបវិញ បានបង្ហាញថាការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែ ខណៈការលក់រថយន្ត NEV កំពុងមានការកើនឡើងយ៉ាងខ្លាំង ដែលការលក់រថយន្តសរុបក្នុងខែកញ្ញាមានចំនួន ២,១០៩ លានគ្រឿង កើនឡើងត្រឹមតែ ៤,៥ភាគរយ ប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះក្រុមហ៊ុនផលិតរថយន្តដែលរថយន្ត NEV ដោយខ្លួនឯង កំពុងមានចំណែកទីផ្សារ ៧៣ភាគរយ នៃទីផ្សារ សរុបនាពេលបច្ចុប្បន្ន កើនឡើង ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដែលផលិតរថយន្ត NEV បណ្តាក់ទុនរួមគ្នា មានចំណែកទីផ្សារសរុបត្រឹមតែ ៣,៤ភាគរយ ប៉ុណ្ណោះ ។
គួរឲដឹងថា ទោះបីជាទីផ្សារនៃការលក់រថយន្ត ICE (Internal Combustion Engine) មានការធ្លាក់ចុះជារៀងរាល់ខែក៏ដោយ ក៏ទីផ្សាររថយន្ត ICE នៅតែជាគោលដៅមួយរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ពោលគឺ ផលិតចំនួន ៣៣,៥ភាគរយ ក្នុុង ១០០ភាគរយ៕