ចេញដំណឹងថា Subaru ចាប់ដៃជាមួយ Toyota សម្រាប់រថយន្ត WRX ជំនាន់ថ្មី

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រថយន្ត​ជប៉ុន​ Best Car បាន​ឲ្យ​ដឹង​ថា​ Toyota និង Subaru អាច​នឹង​សហការ​គ្នា​លើ​ការ​អភិវឌ្ឍ​រថយន្ត​ Subaru WRX ជំនាន់​ថ្មី ក្រោយ​ពី​ Toyota ទិញ​យក​ភាគហ៊ុន​ប្រមាណ​ជិត ២០% ពី Subaru។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ចាប់​ដៃ​គ្នា​លើ​រថយន្ត​ដែល​គេ​ហៅ​ថា​ “Super AWD” ប៉ុន្តែ​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ផ្សេង​ឡើយ។ ដោយ​ឡែក​វត្តមាន​រថយន្ត WRX ជំនាន់​ថ្មី​នឹង​មិន​លេច​ចេញ​ឆាប់ៗ​នោះ​ទេ។ Colin Chrisie ដែល​នាយក​​គ្រប់គ្រង​ Subaru Australia និយាយ​ថា​សង្ឃឹម​រថយន្ត​នេះ​នឹង​លេច​មុខ​នៅ​ឆ្នាំ ២០២១៕

ពាណិជ្ជកម្ម
Sponsored