ចេញតម្លៃ Ford Ranger Raptor ឆ្នាំ២០២៣ នៅប្រទេសជាប់កម្ពុជាហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Ford បានធ្វើការដាក់បញ្ចេញរថយន្ត Ford Ranger Raptor ស៊េរីឆ្នាំ ២០២២ ជាផ្លូវការនៅក្នុងទីផ្សារប្រទេសថៃដោយមានពណ៌តួខ្លួនចំនួន ៤ពណ៌ដូចជា ខ្មៅ (absolute black), ស (Arctic White), ទឹកក្រូច (Orange code Orange) និងពណ៌ប្រផេះ (Conquer Grey) ជាមួយតម្លៃចាប់ពី ៥៥ ៥៦៩ដុល្លារ (១ ៨៦៩ ០០០ បាត)។

សម្រាប់នៅផ្នែកខាងក្រៅត្រូវបានបំពាក់ដោយប៉ាណាអក្សរ FORD ធំចំកណ្តាល ចង្កៀងមុខ ប្រភេទ Matrix LED ឡើង/ចុះស្វ័យប្រវតិ្ត, អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED រាងអក្សរ C-Clamp, ចង្កៀងក្រោយប្រភេទ LED, ចង្កៀងកាត់អ័ព្ទមុខ LED, ផ្លិតទឹកអូតូ, ឈ្នាន់ជើងចំហៀងអាលុយមីញ៉ូម, ទ្រុងក្រោយមានព្រីភ្លើង ១២ វ៉ុល និង ២៣០ វ៉ុល, កាងដែកក្រាស់ ២,៣ ម.ម នៅក្រោមផ្នែកម៉ាស៊ីន និងកង់យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ ជាមួយនឹងសំបកកង់ Off-Road ម៉ាក BFGoodrich K02 All-Terrain។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចមួយដែល Ford មិនអាចភ្លេចបាននោះគឺការបំពាក់បូម Fox នៅលើប្រភេទរថយន្ត Raptor សម្រាប់លើកនេះ Ford Ranger Raptor ជំនាន់ថ្មីត្រូវបានបំពាក់ដោយបូម FOX 2.5 inch Live Valve Internal Bypass shock ជំនាន់ថ្មី ដែលមានសមត្ថភាពខ្ពស់ជាងមុនទាំងការបើកបរលើផ្លូវធម្មតាដែលវាជួយសម្រួលឲ្យមានភាពផាសុកភាពជាងមុន និងការបើកបរលើផ្លូវមានឧបសគ្គដែលអាចបើកបរទាំងល្បឿនលឿន ឬយឺតដោយគ្មានបញ្ហា។ មិនតែប៉ុណ្ណោះខែលដែកថែបការពារផ្ទៃផ្នែកខាងក្រោមត្រូវបានបង្កើនទំហំធំជាងមុនស្ទើរទ្វេដងលើសរថយន្ត Ford Ranger ជំនាន់ថ្មី និងត្រូវបានប្រើប្រាស់ដែកថែបពិសេសកម្រាស់ ២.៣ មីលីម៉ែត្រមកធ្វើ។ ជាលើកដំបូងដែលរថយន្ត Ford Ranger Raptor ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប៉ុងថ្មី (Advanced Permanent Four-Wheel Drive System) ជាមួយនឹងប្រព័ន្ធចាប់ប៉ុងរថយន្តទាំងកង់មុខ និងកង់ក្រោយដែលសម្រួលពេលជាប់ផុង (Front and Rear Locking Differentials)។

ចំពោះផ្នែកខាងក្នុងត្រូវបានបំពាក់ដោយកៅអីខាងមុខដែលអាចលៃតម្រូវបាន ១០ទិសដៅ ស្រោបដោយស្បែក កុងទ័រឌីជីថលទំហំ ១២,៤ អ៊ីញ, អេក្រង់កំសាន្ត Multi-Touch ទំហំ ១២អ៊ីញ ភ្ជាប់មុខងារ Apple CarPlay, Android Auto, ប្រព័ន្ធ GPS, ប្រព័ន្ធប្រតិបត្តិការ SYNC 4A និងប្រព័ន្ធបញ្ជាដោយសំឡេង បន្ថែមជាមួយឧបករណ៍បំពងសម្លេង ១០ចំនុច ម៉ាក B&O និងម៉ាស៊ីនត្រជាក់អូតូដាច់ដោយឡែកផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ នៅលើទីផ្សារប្រទេសថៃ រថយន្តភីកអាប់ Ford Ranger Raptor ជំនាន់ទី ២ ថ្មីនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Twin-turbo EcoBoost V6 ផលិតកម្លាំងបាន ៣៩៧ សេះ និងកម្លាំងរមួល ៥៨៣ ញ៉ូតុនម៉ែត្រ​ ថាមពលត្រូវបានបញ្ជូនដោយប្រអប់លេខអូតូ ១០វគ្គ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាចជ្រើសរើស Mode នៃការបើកបរ ឬជម្រើសនៃសម្លេងម៉ាស៊ីនផ្ទាល់តែម្តងដោយរួមមាន៖

  • សម្លេងស្ងាត់ (Quiet): កាត់បន្ថយសម្លេងរំខានពីម៉ាស៊ីន ល្អសម្រាប់ពេលបើកបររថយន្តនៅកន្លែងស្ងប់ស្ងាត់ការពារសម្លេងរំខានដល់អ្នកដទៃ
  • សម្លេងធម្មតា (Normal): បញ្ចេញសម្លេងធម្មតាពីម៉ាស៊ីន ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ
  • សម្លេងបែបស្ព័រ (Sport): បញ្ចេញសម្លេងលឺខ្លាំងពីម៉ាស៊ីន ដែលអាចប្រើប្រាស់ពេលបើកបរល្បឿនលឿន ឬបើកបរបែបស្ព័រ
  • សម្លេងបែបស្ព័រខ្លាំង (Baja): សម្រាប់ Mode មួយនេះវិញវានឹងបញ្ចេញសម្លេងខ្លាំងពីម៉ាស៊ីន ដែលធ្វើឲ្យការបើកបរកាន់តែមានអំណាច និងថាមពល ដែលសម្រាប់ Mode មួយនេះគឺអាចប្រើប្រាស់បានតែជាមួយនឹងការបើកបរលើផ្លូវមានឧបសគ្គតែប៉ុណ្ណោះ។

គួរឲ្យដឹងថា Ford Ranger Raptor ស៊េរីឆ្នាំ ២០២២ ថ្មីក៏ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ផងដែរ រួមមាន automatic speed control system ជាមួយ Stop&Go និងប្រព័ន្ធ vehicle control system in the lande, intelligent high beam on-off system , automatic brake assist system ជាមួយ pedestrian detection, Forward Collision Warning, Land Departure Assist, Lane Departure Warning, Blind Spot Detection and detection system , anti-collision system, Steering assistance to avoid collisions, intelligent park assist system, tire pressure detection system និង កាំមេរ៉ា ៣៦០ដឺក្រេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម