ចេញលក់ត្រឹម ៣០នាទី! ឡានអគ្គីសនី Xiaomi SU7 ឆ្នាំ២០២៦ លក់បានជិត ២មុឺនគ្រឿង

[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គីសនីសុទ្ធ Xiaomi SU7 ស៊េរីឆ្នាំ២០២៦ របស់ខ្លួន នៅទីផ្សារប្រទេសចិន ដោយទទួលបានចំនួនលក់ដល់ទៅ ១៥,០០០គ្រឿង ក្នុងរយៈពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

សម្រាប់រថយន្តអគ្គីសនីសុទ្ធ Xiaomi SU7 ស៊េរីឆ្នាំ២០២៦ នេះ មានជម្រើសចំនួន ៣ គឺ SU7 Standard, SU7 Pro និង SU7 Max ។ វាដំណើរការដោយអាគុយទំហំ ៧៣, ៩៦,៣ និង ១០១,៧គីឡូវ៉ាតម៉ោង អាចបើកបរបានចម្ងាយ ៧២០, ៩០២ និង ៨៣៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះលក្ខណៈពិសេសរបស់រថយន្តស៊េរីឆ្នាំ២០២៦ នេះ Xiaomi SU7 គឺត្រូវបានបំពាក់មកជាមួយប្រព័ន្ធ LiDAR នៅលើដំបូល, ប្រព័ន្ធជំនួយអ្នកបើកបរ Xiaomi HAD និងប្រព័ន្ធឆ្លាតវៃ Super XiaoAI ។ ជាពិសេស គឺទទួលបាននូវការអាប់ដេតថ្មីទៅលើប្រព័ន្ធជើងក្រោម និងរចនាសម្ព័ន្ធគ្រោងឆ្អឹង ដែលជួយបង្កើនទាំងសមត្ថភាពបើកបរ និងប្រព័ន្ធសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា សម្រាប់តម្លៃលក់របស់រថយន្ត Xiaomi SU7 ស៊េរីឆ្នាំ២០២៦ នេះ ត្រូវបានក្រុមហ៊ុន Xiaomi ផ្ទាល់ ប្រកាសដាក់លក់ក្នុងតម្លៃចាប់ពី ៣២ ០០០ដុល្លារ ដល់ ៤៤ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម