ចេញលក់បាន ២៤ម៉ោង មានអ្នកទិញជិត ២មុឺនគ្រឿង

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Haval Xiaolong Max ជំនាន់ទី ២ ប្រភេទ SUV ប្រើប្រាស់សាំងលាយអគ្គិសនី នៅប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៨ ០០០ដុល្លារ ដល់​ ២៣ ៣០០ដុល្លារ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កម្ពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបាន ៣១៩ សេះ និងកម្លាំងរមួល ៥៩៥ញ៉ូតុនម៉ែត្រ ផ្គួបជាមួយកញ្ចប់អាគុយទំហំ ១៨,៧៤ និង ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១០ និង ១៦៥ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ Haval Xiaolong Max ជំនាន់ទី ២ នេះ ប្រើប្រាស់នូវចង្កៀងមុខមានអំពូល LED ចំនួន ៧២គ្រាប់ និងចង្កៀងក្រោយមានអំពូល LED ៣៣២ គ្រាប់ និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាកៅអីស្បែកមានមុខងារខ្យល់ត្រជាក់-កំដៅ កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម