ចេញហើយ តម្លៃឡាន Mercedes-Benz G-Class ឆ្នាំ២០២១ ប្រើម៉ាស៊ីន ៤ស៊ីឡាំង

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្ត CLS នៅក្នុងប្រទេសចិន ដោយបំពាក់ម៉ាស៊ីន ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ហើយឥឡូវនេះវាដល់វេនរថយន្ត G-Class ម្តង ដោយប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។

រថយន្ត Mercedes-Benz G350 នេះ បំពាក់ម៉ាស៊ីនចំណុះ ១ ៩៩១សេសេ មានកម្លាំងសរុប ២៥៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងរបស់ SUV ប្រើម៉ាស៊ីនតូចនេះវិញ គឺ ១០,៧លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Mercedes-Benz G350 នេះត្រូវបានដាក់លក់ក្នុងប្រទេសចិន តម្លៃ ១ ៤២៩ ៨០០យ័ន ឬស្មើនឹង ២០៨ ៩០០ដុល្លារ។ បើប្រៀបធៀបទៅនឹងបងធំរបស់វា គឺ Mercedes-AMG G63 ដែលបំពាក់ម៉ាស៊ីនកម្លាំង ៥៧៧វិញ គឺមានតម្លៃ ១៥៦ ៤៥០ដុល្លារ នៅសហរដ្ឋអាមេរិក។ ដូច្នេះតម្លៃនៃ G350 លក់នៅចិន សឹងតែអាចទិញ AMG G63 នៅអាមេរិកបានមួយគ្រឿងទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម