Bentayga បានប្រកាសចេញម៉ូដែល SUV ដ៏ប្រណីតរបស់ខ្លួនគឺ Bentley Bentayga ឆ្នាំ ២០២១ ដែលជាប្រភេទម៉ាស៊ីន Hybridជាផ្លូវការ និងព្រមទាំងបានអាប់ដេតផ្នែកខាងក្នុង-ខាងក្រៅផងដែរ។
Bentayga Hybrid មានការរចនាផ្នែកខាងមុខថ្មីជាមួយ ប៉ាណាខាងមុខធំជាងមុន, ចង្កៀងមុខ រចនាជារង្វង់មូល រាងបែបពងក្រពើរប្រភេទ LED Matrix និងឡូហ្គូ Hybrid នៅផ្នែកខាងក្រោយ។
ផ្នែកខាងក្នុងផ្តោតលើប្រព័ន្ធកម្សាន្តមាន ទំហំ ១០,៩ អ៊ីញ ដែលមានគុណភាពបង្ហាញខ្ពស់ និងមានមុខងារApple CarPlay និងAndroid Auto, រន្ធបញ្ចូលថ្ម Type-C, Wireless Phone Charger និងMy Bentley Service via Integrated Sim ។
រថយន្ត Bentayga Hybrid ២០២១ ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ៣,០លីត្រ Twin-Turbocharged V6 និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងសរុបបាន ៤៤៣ សេះ និងកម្លាំងបង្វិល ៧០០ Nm។ ហើយយោងតាមស្តង់ដារអឺរ៉ុប លទ្ធផលតេស្តរថយន្តប្រភេទ SUV ប្រណីត Bentley អាចធ្វើដំណើរបានចម្ងាយជិត ៥០ គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនីដែលមានថាមពល ១៧,៦ គីឡូវ៉ាត់ម៉ោង និងអាចសាកពេញដោយប្រើពេល ២,៥ម៉ោងផងដែរ។
យោងតាមផែនការរបស់ Betley រថយន្ត Bentayga Hybrid ឆ្នាំ ២០២១នេះ នឹងត្រូវដាក់លក់ចាប់ពីពាក់កណ្តាលឆ្នាំ ២០២១នេះ ចំណែកឯតម្លៃនឹងប្រកាសនៅពេលចេញលក់។