ចេញហើយ Lexus RX ឆ្នាំ ២០២០ បំពាក់កៅអី ៣ ជួរ ហើយប្រើអេក្រង់ Touchscreen ទៀត!

ក្រុមហ៊ុនរថយន្តជប៉ុន Lexus បាន​ដាក់​បង្ហាញ​ម៉ូដែល RX ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយបាន Update ទាំង​រូបរាង និង លក្ខណៈពិសេស​របស់​វា ។

ជា​លើក​ដំបូង​បង្អស់​ហើយ​ដែល RX ស៊េរី​ឆ្នាំ ២០២០ បំពាក់​អេក្រង់ Touchscreen ទំហំ ៨ អ៊ីង​មក​ស្តង់ដារ តែអាច Upgrade ឡើង​ទៅ ១២,៣ អ៊ីង​បាន ។ វា​ក៏​មាន​មុខងារ Apple CarPlay និង Android Auto ទៀតផង ។

ពាណិជ្ជកម្ម

RX ថ្មី​បំពាក់​មុខងារ​សុវត្ថិភាព​មក​ស្តង់ដារ​ជាច្រើន មាន​ដូច​ជា Road Sign Assist, Lane Tracing Assist, Daytime bicyclist detection, All-Speed Dynamic Radar Cruise Control, និង Pre-Collision System ។

ផ្នែក​ខាងមុខ RX ថ្មី មានការផ្លាស់ប្តូរ​បន្តិចបន្តួច ដោយ​បំពាក់​ចង្កៀង​បែប​ស្រឡូន​ជាងមុន ព្រមទាំង​អំពូល​កាត់អ័ព្ទ​ថ្មី ។ Lexus នៅតែ​មិន​ចោល​សំណាញ់​ប៉ាណា​ដ៏​ធំ​របស់ខ្លួន ជាមួយ​នឹង​ចង្កៀង​ក្រោយ​រូបរាងអក្សរ L ដ៏​ទាក់ទាញ ។ RX ថ្មី​មាន​ជម្រើស​យ៉ាន់ ១៨ អ៊ីង និង ២០ អ៊ីង ព្រមទាំង​បន្ថែម​ពណ៌ថ្មី ២ បន្ថែម​ទៀត គឺ Moonbeam Beige Metallic និង Nori Green Pearl ។

Lexus RX មាន​ចំនួន ៤ ម៉ូដែល គឺ RX 350, RX 350L, RX 450h និង RX 450hL ។ 450h និង 450hL ប្រើ​ម៉ាស៊ីន Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន ៣ មាន​កម្លាំង​សរុប ៣០៨ សេះ ។ ចំណែក​ឯ 350 និង 350L វិញ ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ២៩៥ សេះ ៕

ប្រភព ៖ autoguide

Sponsored