ក្រុមហ៊ុន Lexus ប្រចាំនៅតំបន់អឺរ៉ុបបានរាយការណ៍ឲ្យដឹងថាពួកគេអាចលក់រថយន្តបាន ១លានគ្រឿងហើយ រាប់ចាប់តាំងពីឆ្នាំ ១៩៩០ មក ដែលសមិទ្ធផលថ្មីនេះគឺបានកត់ត្រាកាលពីខែកញ្ញាកន្លងទៅ។
រថយន្តដែល Lexus អាចលក់ចេញបានច្រើនជាងគេនៅអឺរ៉ុបគឺម៉ូដែល Lexus RX ជារថយន្ត SUV ប្រណីតដំបូងគេមានប្រព័ន្ធម៉ាស៊ីន Hybrid ដែលអាចលក់ចេញបានសរុប ២៨៩ ២៨៤គ្រឿង។ រថយន្តលក់ដាច់បន្ទាប់គឺ Lexus IS ដែលលក់បាន ២០២ ២១០គ្រឿង បន្ទាប់មកគឺរថយន្ត Lexus NX ដែលលក់បាន ១៥៥ ៣៦៦គ្រឿង។
គួរដឹងដែរថាក្នុងចំណោមរថយន្តទាំង ១លានគ្រឿងដែលលក់បាន មានប្រមាណជិត ៤៥% គឺជាប្រភេទរថយន្ត Hybrid៕