ការថែទាំរថយន្តជារឿងសំខាន់ណាស់ ដែលជាផ្នែកមួយដែលជួយអោយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅតាមដងផ្លូវ ទោះបីរថយន្តបងប្អូនពុំសូវប្រើប្រាស់ ឬក៏កំពុងប្រើប្រាស់ក៏ដោយ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារអោយយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា ប្រេងម៉ាស៊ីន ប្រព័ន្ធគ្រឿងក្រោម សំបកកង់រថយន្តជាដើម។ ថ្ងៃនេះដែរ យើងសូមលើកយកនូវចំនុចដែលសំខាន់ជាងគេក្នុងការថែទាំម៉ាស៊ីនរថយន្តនោះគឺ ប្រេងម៉ាស៊ីន។ ការប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធ និងត្រឹមត្រូវជួយអោយម៉ាស៊ីននៅតែរក្សាដំណើរការល្អនិងយូរអង្វែង ព្រោះប្រេងម៉ាស៊ីនមានតួនាទីដ៏សំខាន់រហូតដល់ ៥យ៉ាង ក្នុងការការពារគ្រឿងម៉ាស៊ីនរថយន្ត ដោយរួមមាន៖ ជួយរំអិល ការពារការសឹករេចរឹល, លាងសម្អាតម៉ាស៊ីន, ស្អំម៉ាស៊ីន, ការពារច្រែះ និង ជារបាំងការពារ ផងដែរ។
ប្រសិនក្នុងលក្ខខណ្ឌ បងប្អូនមិនបានធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនអោយបានទៀងទាត់នោះទេ បងប្អូននឹងមានជួបបញ្ហាឈឺក្បាលជាច្រើន ដូចជាឧស្សាហ៍ខូច កម្រិតស៊ីប្រេងឥន្ធនៈខ្ពស់ និងម៉ាស៊ីនអាយុខ្លីតែម្តង ដែលបញ្ហានេះគឺធ្វើឲ្យយើងខាតបង់ទាំងពេលវេលាធ្វើការរកស៊ី និងថវិកា។ យ៉ាងណាមិញ ដើម្បីទទួលបានប្រសិទ្ធភាពទាំងនេះ យើងគួរផ្លាស់ប្តូរប្រេងម៉ាស៊ីនរថយន្តនៅរៀងរាល់ ៥ ០០០គ.ម ឬ ៣ខែម្តង និងជាពិសេសនោះគឺប្រើប្រាស់ប្រេងម៉ាស៊ីនសុទ្ធពីក្រុមហ៊ុនផ្ទាល់តែម្តង។
ជាក់ស្តែងប្រេងម៉ាស៊ីនរបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ម៉ាស៊ីនរថយន្ត Toyota និង Lexus ដោយសារតែរថយន្តទាំងអស់ ក៏ត្រូវបានផលិតដោយ Toyota ផ្ទាល់។ យ៉ាងណាមិញ ដើម្បីអោយកាន់តែជ្រាបច្បាស់ថា តើប្រេងម៉ាស៊ីនសុទ្ធពីក្រុមហ៊ុនផ្ទាល់ ផ្តល់នូវលក្ខណ:ពិសេសៗអ្វីខ្លះ និងចំណាំបែបណានោះ សូមចូលមើលវីដេអូខាងក្រោមនេះ។
សម្រាប់ព័ត៌មានចែកចាយបន្តទាក់ទងលេខទូរស័ព្ទ: 017 222 455 / 017 333 952 ឬទំព័រ Facebook ផ្លូវការ: Toyota Cambodia Genuine Parts ដោយចុច Link មួយនេះ Toyota Cambodia Genuine Parts ៕