ច្បាប់ថ្មី ធ្វើអោយ Hyundai Motor ពិចារណាពន្លឿនការសាងសង់រោងចក្ររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិករបស់ខ្លួន

[សហរដ្ឋអាមេរិក] ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក ដែលមិនរាប់បញ្ចូលរថយន្តអគ្គិសនីដែលបានដំឡើងនៅខាងក្រៅអាមេរិកខាងជើងពីឥណទាន បានធ្វើអោយក្រុមហ៊ុន Hyundai Motor Co ពិចារណាក្នុងការចាប់ផ្តើមការសាងសង់រោងចក្រអគ្គិសនី និងអាគុយនៅសហរដ្ឋអាមេរិករបស់ខ្លួនមកពេលកំណត់។

ក្រុមហ៊ុន Hyundai Motor បាននិយាយកាលពីខែឧសភាថា ខ្លួននឹងចាប់ផ្តើមសាងសង់រោងចក្រថ្មីរបស់ខ្លួននៅ Georgia នៅដើមឆ្នាំ២០២៣ ដើម្បីសម្រេចបាននូវផលិតកម្មនៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៥ ជាមួយនឹងសមត្ថភាពផលិតរថយន្តអគ្គិសនីប្រចាំឆ្នាំ ៣០០ ០០០គ្រឿង។ ប៉ុន្តែប្រភពឧស្សាហកម្មរថយន្តមិនស្គាល់អត្តសញ្ញាណមួយបាននិយាយថា Hyundai Motor ឥឡូវនេះកំពុងពិចារណាចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដើម្បីចាប់ផ្តើមផលិតកម្មនៅឆមាសទីពីរនៃឆ្នាំ២០២៤។

ពាណិជ្ជកម្ម

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីថ្ងៃអង្គារបានអនុម័តច្បាប់ស្តីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយកញ្ចប់ថវិការ ៤៣០ពាន់លានដុល្លារ។ ដែលច្បាប់ថ្មីបានបញ្ចប់នូវឥណទានពន្ធប្រហែល ៧០ភាគរយនៃរថយន្តអគ្គិសនី ៧២ម៉ូដែលដែលមានសិទ្ធិពីមុន ជាលទ្ធផល រថយន្តអគ្គិសនីដែលលក់ដោយក្រុមហ៊ុន Hyundai Motor, Kia Corp, Toyota និងរថយន្តផ្សេងទៀត លែងមានសិទ្ធិទទួលបានឥណទានពន្ធទៀតហើយ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Park Jin បានសម្តែងការព្រួយបារម្ភចំពោះច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក អំឡុងពេលការហៅទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុន នេះបើយោងតាមមន្ត្រីក្រសួងការបរទេស៕

Sponsored