ច្បាស់ហើយថា Land Cruiser ថ្មីនឹងប្រើម៉ាស៊ីនថ្មីប្រភេទ Hybrid

Toyota នាពេលបច្ចុប្បន្ននេះគឺកំពុងធ្វើតេស្តរថយន្ត Land Cruiser ជំនាន់ថ្មីនៅប្រទេសរុស្ស៊ី ដោយកាលពីថ្មីៗកន្លងទៅនេះគឺមានការលេចធ្លាយរូបភាពពេលដែលរថយន្តកំពុងបើកសាកល្បង រួមទាំងផ្នែកខាងក្នុងរបស់រថយន្តផងដែរ។

តាមរយៈវិបសាយ Autospot ក៏មានការបញ្ជាក់ផងដែរថារថយន្ត Land Cruiser ដែលកំពុងសាកល្បងគឺមានបំពាល់ម៉ាស៊ីន Hybrid ដែលប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ ប្រភេទ Twin-Turbo ៦ស៊ីឡាំង។ សារព័ត៌មានជប៉ុនធ្លាប់បានចុះផ្សាយដូចគ្នាថារថយន្ត Land Cruiser នឹងមានបំពាក់ម៉ាស៊ីន Hybrid ៦ស៊ីឡាំង ហើយម៉ាស៊ីនម៉ាស៊ូត ៣,៣លីត្រ ៦ស៊ីឡាំង នឹងបញ្ចេញលក់នៅពេលក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែករូបភាពនៃផ្នែកខាងក្នុងរបស់រថយន្ត Land Cruiser ជំនាន់ថ្មីបានបង្ហាញឲ្យឃើញថារថយន្តនេះមានផ្លាស់ប្ដូរគ្រឿងបរិក្ខារថ្មី ដូចជាអេក្រង់កម្សាន្តថ្មីដែលទំនងមានទំហំ១២អ៊ីញ ហើយមានប៊ូតុងបញ្ជាមុខងារជាច្រើនទាំងលើចង្កូត និងខាងក្រោមអេក្រង់កម្សាន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម