
Hyundai បានបញ្ជាក់ថារថយន្តភីកអាប់ម៉ូដែល Santa Cruz ដែលគ្រប់គ្នាទន្ទឹងរង់ចាំយូរមកហើយនោះ នឹងត្រូវចាប់ផ្ដើមផលិតនៅឆ្នាំ ២០២១ និងចេញលក់ឆ្នាំដូចគ្នា ដែលការផលិតនឹងធ្វើឡើងនៅរោងចក្រក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិក។
រថយន្ត Hyundai Santa Cruz បានបង្ហាញមុខជាលើកដំបូងក្នុងនាមជា Concept នៅឆ្នាំ ២០១៥ ក្នុងកម្មវិធី Detroit Auto Show ហើយវាទទួលបានការចាប់អារម្មណ៍ខ្លាំងតាំងពីពេលនោះមក ដោយសារមានរូបរាងប្លែក។
ពាណិជ្ជកម្ម
រោងចក្រនៅ Alabama នឹងទទួលបានទឹកប្រាក់ ៤១០ លានដុល្លារ លើការពង្រីកសង្វាក់ផលិតកម្ម ដើម្បីផលិតរថយន្តភីកអាប់នេះ ដែលវាអាចជួយបង្កើតការងារថ្មីចំនួន ២០០ កន្លែង។ រោងចក្រនៅ Alabama នេះ បច្ចុប្បន្នមានផលិតរថយន្តម៉ូដែល Santa Fe, Sonata និង Elantra៕