
គិតត្រឹមដើមឆ្នាំ២០២៥ ក្រុមហ៊ុនលក់រថយន្ដនៅកម្ពុជាជាច្រើន បានប្រកាសលក់រថយន្ដក្នុងតម្លៃថ្មី ក្រោយទទួលបានផ្ដល់ជូនពិសេសពីក្រុមហ៊ុនផលិតរថយន្ដផ្ទាល់នៅបរទេសនិងត្រូវបានផលិតនៅកម្ពុជាតែម្ដង។ ជាពិសេសក្រុមហ៊ុននាំចូលរថយន្ដផ្លូវការ ក្រោយទទួលបានកាដូពិសេសពីរោងចក្រផ្ទាល់ ក៏សម្រេចបន្ដផ្ដល់ជូននូវតម្លៃពិសេស ដល់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុនទី១ ដែលប្រកាសនូវតម្លៃរថយន្ដថ្មីរបស់ខ្លួនគឺក្រុមហ៊ុន Ford Cambodia ក្រោយរថយន្ដ Ford ត្រូវបានផលិតនៅកម្ពុជា ក្រុមហ៊ុនក៏បានប្រកាសតម្លៃថ្មីលើរថយន្ដទាំង៧ម៉ូដែលរបស់ខ្លួនក្នុងនោះរួមមាន៖
- Ford Ranger XL តម្លៃថ្មី ៣៧ ៩០០ដុល្លារ
- Ford Ranger XLt តម្លៃថ្មី ៤៤ ៩០០ដុល្លារ
- Ford Ranger Wildtrak តម្លៃថ្មី ៥៣ ៩០០ដុល្លារ
- Ford Territory Titanium X តម្លៃថ្មី ៤២ ៩០០ដុល្លារ
- Ford Territory Dark Edition តម្លៃថ្មី ៤៣ ៩០០ដុល្លារ
- Ford Everest Titanium តម្លៃថ្មី ៦៩ ៩០០ដុល្លារ
- Ford Everest Sport តម្លៃថ្មី ៥៩ ៩០០ដុល្លារ
ក្រុមហ៊ុនទី២ ដែលប្រកាសនូវតម្លៃរថយន្ដថ្មីរបស់ខ្លួនគឺក្រុមហ៊ុន GAC Motor Cambodia ជាក្រុមហ៊ុនក្នុងស្រុកតែមួយគត់ ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយលក់ផ្តាច់មុខរថយន្ត GAC នៅកម្ពុជា។ ដើម្បីអបអរខួប ៥ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនបានប្រកាសតម្លៃថ្មីជូនអតិថិជនលើរថយន្ដទាំង៤ម៉ូដែល លើកទឹកចិត្តគាត់ប្រើប្រាស់ឡានថ្មី គុណភាពខ្ពស់ តម្លៃល្អ ក្នុងនោះរួមមាន៖
- រថយន្ត GS3 EMZOOM តម្លៃថ្មី ២៣ ៥០០ដុល្លារ
- រថយន្ត EMKOO តម្លថ្មី ២៩ ៩៩៩ដុល្លារ
- រថយន្ត GS8 តម្លៃថ្មី ៣៩ ៩៩៩ដុល្លារ
- រថយន្តប្រណិតបែបអភិជន GN8 កម្រិត Master តម្លៃថ្មី ៦៥ ០០០ដុល្លារ
ក្រុមហ៊ុនទី៣ ដែលប្រកាសនូវតម្លៃរថយន្ដថ្មីរបស់ខ្លួនគឺក្រុមហ៊ុន Chevrolet Cambodia ដែលបានរៀបចំកម្មវធីកម្ពុជា១ពាន់គ្រឿង ក្រោយទទួលបានការផ្ដល់ជូនពិសេសពីក្រុមហ៊ុន Chevrolet នៅសហរដ្ឋអាមេរិក ហើតប្រកាសដាក់លក់រថយន្ដ២ម៉ូដែល របស់ខ្លួនជាមួយតម្លៃថ្មីក្នុងនោះរួមមាន៖
- រថយន្ដ Chevrolet Trax RS តម្លៃថ្មី ៣៥ ៥០០ដុល្លារ
- រថយន្ដ Chevrolet Captiva តម្លៃថ្មី ៣៥ ៥០០ដុល្លារ
បញ្ជាក់ចំពោះការផ្ដល់ជូននេះមានដែនកំណត់ ដោយរថយន្ដ២ម៉ូដែល ផ្ដល់ជូនតម្លៃពិសេសនេះត្រឹម១ពាន់គ្រឿងក្នុង១ម៉ូដែល និងត្រឹមរយ:ពេល៦ខែប៉ុណ្ណោះ៕