ជប៉ុនជាប្រទេសដំបូងគេ ចេញច្បាប់ឲ្យឡានថ្មីទាំងអស់បំពាក់អំពូលភ្លើងស្វ័យប្រវត្តិ

ជប៉ុន​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ប្រទេស​ដំបូង​គេ​ ដែល​បាន​ចេញ​ច្បាប់​តម្រូវ​ឲ្យ​រថយន្ត​ថ្មីៗ​ទាំង​អស់​បំពាក់​នូវ​បច្ចេកវិទ្យា​អំពូល​ភ្លើង​ស្វ័យប្រវត្តិ។

ផ្អែក​តាម​ DrivingVisionNews បាន​ឲ្យ​ដឹង​ថា​​ច្បាប់​ថ្មី​នេះ​បាន​អនុវត្តន៍​លើ​រថយន្ត​ដែល​ផលិត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២០ ខណៈ​ដែល​រថយន្ត​ម៉ូដែល​បច្ចុប្បន្ន​គឺ​មិន​អនុញ្ញាត​ឲ្យ​ដាក់​លក់​បើ​គ្មាន​បច្ចេកវិទ្យា​នេះ​ចាប់​ពី​ខែ​តុលា ឆ្នាំ ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារ​ថ្មី​នេះ​នឹង​មិន​អាច​ឲ្យ​អ្នក​បើកបរ​បិទ​អំពូល​ភ្លើង​នា​ពេល​យប់​បាន​ឡើយ ដែល​ការ​បិទ​អំពូល​ភ្លើង​ពេល​យប់​ជា​រឿង​ដែល​ពលរដ្ឋ​ជប៉ុន​តែង​ធ្វើ​នៅ​ពេល​ចាំ​ភ្លើង​ស្តុប​ក្រហម​ដើម្បី​ជា​ការ​គួរសម​សម្រាប់​អ្នក​បើកបរ​ដទៃ ប៉ុន្តែ​​មាន​អ្នក​ខ្លះ​ភ្លេច​បើក​ភ្លើង​ឡើង​​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ថ្មើរជើង និង​អ្នក​ជិះ​កង់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​នា​ពេល​យប់។

ច្បាប់​ថ្មី​នេះ​គឺ​តម្រូវ​ឲ្យ​អំពូល​ភ្លើង​ត្រូវ​បើក​​ភ្លាម​នៅ​​​ក្នុង​រយៈពេល ២ វិនាទី​ នៅ​ពេល​ដែល​ពន្លឺ​ភ្លើង​នៅ​ខាង​ក្រៅ​មាន​តិច​ជាង ១០០០ Lux។ នៅ​ពេល​ភ្លើង​ខាង​ក្រៅ​ឡើង​ដល់​ជាង​ ៧០០០ Lux ភ្លើង​នឹង​ត្រូវ​បិទ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​​រយៈពេល​ពី ៥ ទៅ ៣០០ វិនាទី៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម