ជប៉ុន មានទម្លាប់បើកបរ ៣ គួរឲ្យសរសើរ ខុសពីប្រទេសផ្សេង

ជប៉ុន​ជា​ប្រទេសមួយ​ដែល​​ត្រូវគេ​​ចាត់​ទុក​ថា​ មាន​សីលធម៌​ល្អ​បំផុត ​និង​មាន​រឿង​រ៉ាវ​គួរ​ឲ្យ​​សរសើរ​​ច្រើន ជាក់ស្តែងដូចជាការបើកបរអីចឹង៖

១) ទម្លាប់​នៃ​ការ​ចត​រថយន្ត

នៅ​ពេល​ចត​មុខ​ហាង​ទំនិញ ឬ ផ្សារ ម្ចាស់​ហាង​​នឹង​ណែនាំ​យ៉ាង​គួរ​សម​បំផុត​ ឲ្យ​រថយន្ត​​​ចូល​ចត​ដោយ​បែរ​គូថ​មក​មុន ដូច​នេះ​ពេល​ចង់​បើក​ចេញ​ទៅ​មិន​សូវ​ពិបាក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) ទម្លាប់នៃ​ការ​ញាក់​ភ្លើង​

នៅ​ជប៉ុន​គេ​​​មាន​ទម្លាប់​ញាក់​ភ្លើង​ដើម្បី​​ប្រាប់​​ដល់​អ្នក​បើកបរ​ដទៃ​ថា​​ គេ​នឹង​រយែ​ចូល​កន្លែង​ចត​ណា​មួយ ហើយ​អ្នក​បើកបរ​ដទៃ​បាន​ដឹង​ពី​ការ​ឲ្យ​សញ្ញា​នេះ ​ក៏​ផ្ដល់​​​កន្លែង​ចត​ឲ្យ។ ប្រជាជន​ជប៉ុន​ក៏​ប្រើ​ការ​ញាក់​ភ្លើង​នេះ​ដើម្បី​អរគុណ​ដល់​អ្នក​បើកបរ​ដទៃ​ ដែល​បាន​បើក​ផ្លូវ​ឲ្យ​ពួក​គេ​ផង​ដែរ។

៣) ទម្លាប់នៃការ​ប្រើ​ស៊ីផ្លេ​

​ជា​ធម្មតា​ការ​ប្រើ​ប្រាស់​ស៊ីផ្លេ​រថយន្ត​ គឺ​ដើម្បី​ឲ្យ​​ដាស់​អារម្មណ៍​ដល់​អ្នក​​បើកបរ​ ឬ អ្នក​ថ្មើរ​ជើង​នៅ​ខាង​មុខ។ ដោយ​ឡែក​ចំពោះ​ប្រទេស​ជប៉ុន​វិញ​រាង​ប្លែក​ពី​គេ​បន្តិច។ ការ​ស៊ីផ្លេ​ញាប់​ជាប់​គ្នា​ មាន​ន័យ​ថា ​​ជា​ការ​អរគុណ​ដល់​អ្នក​បើកបរ​ដទៃ​ដែល​បាន​បើក​ផ្លូវ ឬ អនុញ្ញាត​ឲ្យ​​ចូល​ជួរ​ដែល​​មាន​សភាព​ចង្អៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម