វិចិត្រករជំនាញខាង Render ឈ្មោះ Rain Prisk បានបង្ហាញចេញនូវការស្រមើស្រមៃរបស់ខ្លួន អំពីរូបរាងរថយន្ត Rolls-Royce Cullinan ដែលប្រែពីប្រភេទ SUV មកជាប្រភេទភីកអាប់។
រូបរាងរបស់រថយន្តនេះគឺមានប្រវែងវែងជាង Cullinan ធម្មតា ដែលវាអាចផ្ដល់នូវកន្លែងទូលាយបានច្រើនរវាងទ្វារជួរខាងក្រោយ ជាមួយកង់ក្រោយរបស់រថយន្ត ហើយកង់រថយន្តក៏បានផ្លាស់ប្ដូររូបរាងផងដែរ។ គួរដឹងថាក្រៅពី Rain Prisk មានវិចិត្រករជាច្រើនបានកែច្នៃរូបរាងរថយន្ត Cullinan ទៅជាភីកអាប់ ដូចបង្ហាញខាងក្រោមនេះ ៖