ឈ្មួញលក់ឡាន Acura ទាមទារឲ្យក្រុមហ៊ុនចេញឡាន SUV ថ្មីឲ្យច្រើន

ហាងលក់រថយន្ត Acura នៅសហរដ្ឋអាមេរិកអាចលក់ដាច់រថយន្តបានច្រើនលើសពីការរំពឹងទុកក្នុងឆ្នាំ ២០២០ កន្លងទៅ ហើយពេលនេះតាមហាងលក់បានទាមទារឲ្យក្រុមហ៊ុនប្រកាសចេញ SUV ឲ្យបានច្រើនជាងមុន។

គួរដឹងថាបច្ចុប្បន្ននៅទីផ្សារសហរដ្ឋអាមេរិក រថយន្ត SUV របស់ Acura គឺមានតែម៉ូដែល MDX និង RDX ប៉ុណ្ណោះដែលរថយន្តទាំងពីរអាចលក់ចេញបានចន្លោះពី ៥ ទៅ ៦ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាចំនួនលក់ដ៏ខ្ពស់មួយ។ ដោយសារខ្វះខាតជម្រើសរថយន្ត SUV នេះហាងលក់រថយន្ត Acura បានទាមទារឲ្យក្រុមហ៊ុនបញ្ចេញរថយន្ត SUV ថ្មីឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលក្រុមហ៊ុន Acura មិនទាន់បានឲ្យតម្រុយអំពីការបង្ហាញចេញរថយន្ត SUV ថ្មីនៅឡើយនោះ ក្រុមហ៊ុននេះត្រូវបានគេជឿជាក់ថាមានដើមទុនគ្រប់គ្រាន់ក្នុងការបញ្ចេញរថយន្តថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម