ញាក់សាច់! ឡាន Range Rover មួយនេះមានតម្លៃរហូតដល់ខ្ទង់ ១លានដុល្លារ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៧ ខែមករាកន្លងទៅ ក្រុមហ៊ុន Jaguar Land Rover បានធ្វើការបើកការកុម្ម៉ង់ជាផ្លូវការសម្រាប់រថយន្ត Range Rover ជំនាន់ថ្មី។ នៅ​ក្នុង​ទីផ្សារ​វៀតណាម Range Rover SV LWB P530 ជាម៉ូដែលមានតម្លៃ​ស្ដង់ដារ​ដែល​គេ​រំពឹង​ទុក​គឺ ១ ០៥០ ៧៧ ដុល្លារ(២៣ ៨០០ ០០០ ០០០ដុង) ដោយរថយន្តនេះនឹងក្លាយជារថយន្ត SUV ថ្លៃបំផុតមួយនៅលើទីផ្សារប្រទេសវៀតណាម។

សម្រាប់ម៉ូដែលជំនាន់ចុងក្រោយរបស់ Range Rover នេះបានប្រើប្រាប់ជាមួយគ្រោងឆ្អឹង MLA-Flex platform ថ្មី។ ការរចនានៃរថយន្ត Land Rover Range Rover ស៊េរីឆ្នាំ២០២២ អាចត្រូវបានចាត់ទុកថាជាការរួមបញ្ចូលគ្នានៃម៉ូដែលចំនួន ៣ ដែលមានតាំងពី ៥០ ឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងមុខរបស់រថយន្តគឺមានប៉ាណាសំណាញ់ និងចង្កៀងមុខ LED រាងជ្រុង មើលទៅមិនខុសពីម៉ូដែលចាស់ពេកទេ។ លក្ខណៈពិសេសថ្មីគឺនៅកាងខាងមុខ ជាមួយនឹងរន្ធខ្យល់ដ៏ធំ ដោយលាក់នៅខាងក្នុងប្រព័ន្ធសេនស័រជំនួយក្នុងការចូលចត និងរ៉ាដា។ ខណៈនៅផ្នែកខាងក្រោយ រថយន្ត Range Rover ស៊េរីឆ្នាំ២០២២ នេះ ភ្ជាប់មកជាមួយចង្កៀង LED ត្រូវបានដាក់បញ្ឈរភ្ជាប់ដោយបន្ទះតុបតែងពណ៌ខ្មៅរលោង និងជម្រើសថាសកង់៣ពណ៌ទំហំ ២៣ អ៊ីញផងដែរ។

ចូលទៅកាន់ផ្នែកខាងក្នុងកាប៊ីនរថយន្ត Range Rover ស៊េរីថ្មីនេះត្រូវបានធ្វើអោយប្រសើរឡើងកាន់តែទំនើប ដោយបានភ្ជាប់មកជាមួយ កុងព័ត៌មានបញ្ឈទំហំ ១៣,៧ អ៊ីញខាងក្រោយចង្កូត ក៏ដូចជា អេក្រង់កំសាន្តកណ្តាលឈ Pivi Pro ទំហំ ១៣,១ អ៊ីញ។ ជាមួយគ្នាដែរ Range Rover SV មាននៅក្នុងប្រភេទ LWB ហើយជាលើកដំបូងដែលមានជម្រើសនៃការកំណត់រចនាសម្ព័ន្ធ៥កៅអីផងដែរ។

នៅកៅអីខាងក្រោយ មានអេក្រង់កម្សាន្តទំហំ ១១,៤ អ៊ីញដាច់ដោយឡែកមួយគូ ដែលដាក់នៅផ្នែកខាងក្រោយនៃកៅអីខាងមុខ។ រថយន្តនេះក៏មានកៅអីខាងក្រោយស្តង់ដារផ្តាច់មុខជាមួយនឹងអេក្រង់ Touch Screen ទំហំ ៨ អ៊ីង នៅចំកណ្តាលធ្នាក់ដាក់ដៃ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ Range Rover SV ដំណើរកាដោយម៉ាស៊ីន Twin-turbo V8 ផលិតកម្លាំងបានរហូតដល់ ៥២២ សេះ។ ខណៈម៉ាស៊ីន​ ៨ស៊ីឡាំង ថ្មីនេះស៊ីសាំងជាងមុន ១៧% និងផលិតកម្លាំងរមួល ៥០ ញ៉ូតុនម៉ែត្រ ច្រើនជាងម៉ាស៊ីនចំណុះ ៥,០ លីត្រ supercharged V8  មុន ជួយឱ្យ Range Rover SV ថ្មីមានល្បឿនអតិបរមា ២៦១គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម