
[បរទេស] បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តចិន បានគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនីសុទ្ធ EV រួមទាំងអគ្គីសនី លាយសាំង PHEV ចំនួនដល់ទៅ ៧៦% នៃចំណែកទីផ្សារសកល ទោះបីជាមិនមានវត្តមាននៅក្នុងសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមគេហទំព័រ Rho Motion ។
ក្នុងនោះ សម្រាប់ភាពជោគជ័យរបស់ពួកគេគឺខ្លាំងជាពិសេសនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន ដែលមានចំណែកទីផ្សារជាង ៨២% នៅក្នុងប្រទេសដូចជាប្រេស៊ីល ពីកាលលក់រថយន្ត EV និង PHEV ក្នុងឆ្នាំ ២០២៤ ខណៈទីផ្សារប្រទេសថៃ និងម៉ិកស៊ិក មានចំណែកទីផ្សារជាង ៧០% ដូចគ្នា ។
ចំណែកនៅទីផ្សារតំបន់អឺរ៉ុប រថយន្ត EV របស់ចិន ក៏កំពុងមានប្រជាប្រិយភាពខ្លាំង ជាពិសេសនៅក្នុងប្រទេសអេស្ប៉ាញ និងអូទ្រីស ដោយសារ មានការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសំខាន់ៗ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តចិនផ្តល់រថយន្ត EV ដែលមានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផលិតរថយន្តផ្សេងៗ។
គួរឲ្យដឹងថា ផ្នែកមួយនៃភាពជោគជ័យនេះអាចត្រូវបានគេសន្មតថាដោយសារតែប្រទេសទាំងនេះជាច្រើនខ្វះឧស្សាហកម្មរថយន្តក្នុងស្រុកដ៏រឹងមាំ ដែលផ្តល់ឱ្យម៉ាកយីហោរបស់ចិននូវផ្លូវកាន់តែងាយស្រួលក្នុងការគ្រប់គ្រងទីផ្សារទាំងនេះ ។