ញាក់សាច់! ត្រឹម៦ខែ Lamborghini រកលុយចំណេញបាន​ជាង ៤០០លានដុល្លារ

[ទីផ្សារបរទេស] ឆមាសដំបូងនៃឆ្នាំ២០២២ បានក្លាយជាឆមាសល្អដាច់គេក្នុង​ប្រវត្តិសាស្ត្រ​របស់​ Lamborghini លើ​ការ​លក់​ ដ៏​ដូចជាប្រាក់​ចំណេញ ដោយក្រុមហ៊ុនអាចបញ្ចេញលក់​រថយន្តបានសរុប ៥ ០៩០គ្រឿង។

ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ Lamborghini អាចរកប្រាក់ចំណេញ​បាន​រហូតដល់ប្រមាណ ៤៣៤,៦លាន​ដុល្លារ ដែល​ជា​ការ​កើន​ឡើង ៦៩,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០២១។ ក្នុងនោះ ប្រាក់​ចំណូល​សរុប​គឺ​មាន​ប្រមាណ ១,៣៦​ពាន់​លាន​ដុល្លារ កើនឡើង ៣០,៦% ធៀបនឹងឆ្នាំកន្លងទៅ។

ពាណិជ្ជកម្ម

សម្រាប់រថយន្ត ៥ ០៩០គ្រឿង ដែលបានលក់ចេញក្នុងឆ្នាំ២០២២នេះ ជាសញ្ញានៃការកើនឡើង ៤,៩% ធៀបនឹង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ដោយទីផ្សារធំជាងគេគឺនៅតែជាទីផ្សារ EMEA (អឺរ៉ុប, មជ្ឈឹមបូព៌ា, អាហ្វ្រិក) ដែល​មាន​ចំណែក ៤១% នៃ​ចំនួន​លក់​សរុប។

រថយន្តដែលលក់ដាច់ជាងគេ គឺនៅតែជារថយន្តម៉ូដែល Urus ដែលមានចំណែក ៦១% នៃចំនួនលក់​សរុប ត្បិតអីថា​រថយន្ត​នេះ​នឹង​មាន​ចេញ​លក់​ស៊េរីថ្មីឆាប់ៗក៏ដោយក្ដី។ និយាយដល់​រថយន្ត​ថ្មី Lamborghini បាន​និយាយថារថយន្ត​ថ្មី​ដំបូងនឹងលេចមុខ​ក្នុង​ខែ​សីហា ខណៈដែលរថយន្តពីរម៉ូដែលទៀតនឹងបង្ហាញវត្តមានមុនដំណាច់ឆ្នាំ២០២២៕

Sponsored