ញាក់សាច់! ឡានអគ្គិសនី Nissan Leaf លក់នៅសិង្ហបុរី តម្លៃជិត ២០ម៉ឺនដុល្លារ

​រថយន្ត​អគ្គិសនី Nissan Leaf EV ត្រូវបានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ​តម្លៃ​ចាប់​ពី ២៩ ៩៩០ ដុល្លារ ខណៈ​រថយន្ត​ស្ព័រ​កម្លាំង​ខ្លាំង Nissan GT-R មាន​តម្លៃ​ចាប់ពី ៩៩ ៩៩០ ដុល្លារ​។

ផ្ទុយទៅវិញ ​រថយន្ត Nissan Leaf EV កំពុង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៦៧ ៣០០ ដុល្លារ​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ ដោយសារតែ​រថយន្ត​ថ្មី​ត្រូវ​បង់​ពន្ធ​យ៉ាង​ហោច​ណាស់ ១០០ ភាគរយ​នៃ​តម្លៃ​ទីផ្សារ​របស់​វា។ មិនតែប៉ុណ្ណោះ លិខិត​សិទ្ធិ COE នៃ​រថយន្ត Nissan Leaf នៅ​ក្នុង​ប្រទេស​សិង្ហបុរី មាន​តម្លៃ​រហូត​ដល់​ទៅ ៣៦ ៩៦១ ដុល្លារ​ឯណោះ។

លើសពីនេះទៅទៀត មុន​ពេល​ជនជាតិ​សិង្ហបុរី​អាច​ទិញ និង​ប្រើ​រថយន្ត​បាន ពួកគេ​ត្រូវ​ដេញ​ថ្លៃ​ទិញ​លិខិត COE នេះ​ជា​មុន​សិន។ បើ​យោង​តាម​គេហទំព័រ Citylab បាន​ឲ្យ​ដឹង​ថា ប្រជាជន​សិង្ហបុរី​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ដែល​មាន​រថយន្ត​ផ្ទាល់​ខ្លួន​ជិះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម