ញាក់សាច់! ឡាន MPV អគ្គិសនីសុទ្ធនេះ ត្រឹម ១ម៉ោងទទួលបានការកក់ដល់ទៅ ១មុឺនគ្រឿង

[បរទេស] អំឡុងពេលនៅពិពរណ៌រថយន្ត Guangzhou Auto Show 2023 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ក្នុងនោះក្រុមហ៊ុនផលិតរថយន្ត LI Auto បានធ្វើការប្រកាសថា រថយន្តប្រភេទ MPV អគ្គិសនីសុទ្ធរបស់ខ្លួនទទួលបានការកក់ទុកមុនដល់ទៅ ១០ ០០០ គ្រឿងត្រឹមរយៈពេល ១ម៉ោងប៉ុណ្ណោះ ។

រថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកលើ high-voltage 800V platform ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៤៤ សេះ ផ្គួបជាមួយអាគុយទំហំ ១០២,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយបច្ចេកវិទ្យា 5C charging technology សាកត្រឹម ១២នាទី អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Li Auto Mega មានប្រវែងតួខ្លួនសរុប ៥ ៣៥០ ម.ម ទទឹង ១ ៩៦៥ ម.ម កំពស់ ១ ៨៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៣០០ ម.ម ។ ក្នុងនោះ Li Auto Mega ទទួលយកភាសារចនាថ្មីជាមួយនឹងរូបរាងបែប aerodynamic ជំនួយទៅដល់ការចាញ់ខ្យល់កម្រិតទាបត្រឹមតែ ០,២១៥ cd ប៉ណ្ណោះ ។

ចំពោះនៅផ្នែកខាងក្នុងវិញ Li Auto Mega ជាកាប៊ីនកៅអី ៣ ជួរស្រោបដោយស្បែកដ៏ប្រណិត ផ្តល់ជូននៅកន្លែងសាកឥតខ្សែចំនួន ៤ ឧបករណ៍បំពងសំលេងចំនួន ២១ ចំនុច ក៏មានអេក្រង់កំសាន្តទំហំ ១៧ អ៉ីញសម្រាប់អ្នកដំណើរខាងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម