ញាក់សាច់! ៩ខែ ចិនលក់ឡានជជុះបានចំនួន ១៤លានគ្រឿង គិតជាលុយប្រហែល ១៣០ពាន់លានដុល្លារ

យោងតាមសមាគមអ្នកចែកចាយរថយន្តចិន (CADA) បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទីផ្សាររថយន្តជជុះរបស់ប្រទេសចិនកំពុងមានការរីកចម្រើនយ៉ាងលឿន ពិសេសនៅក្នុងវិស័យរថយន្តថាមពលថ្មី (NEVs) ។

បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ប្រទេសចិនបានលក់រថយន្ត NEVs ប្រើប្រាស់រួចសរុបចំនួន ៧៨៩ ៨០០ គ្រឿង កើនឡើង ៥៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយរំពឹងថានឹងមានចំនួនលើសពី ១លានគ្រឿងនៅចុងឆ្នាំ២០២៤ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា តម្លៃជាមធ្យមនៃរថយន្ត NEVs ប្រើប្រាស់រួចគឺមានតម្លៃប្រហែល ៨ ០០០ ដុល្លារ ខណៈទីផ្សារ​រថយន្ត​ជជុះ​សរុបរបស់​ចិន​ បើរាប់ចាប់ពីខែមករា ដល់ខែកញ្ញា នៃឆ្នាំ២០២៤ នេះ មានចំនួនសរុប ១៤,២១៦៨ លានគ្រឿង កើនឡើង ៥,៣៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង ១៣០ ពាន់លានដុល្លារ និងមាន​បំណង​លក់​រថយន្ត​ជជុះ​ឲបានចំនួន ២០ លាន​គ្រឿង​នៅក្នុង​ឆ្នាំ​នេះ។

ទន្ទឹមនឹងនេះ ឧស្សាហកម្មនាំចេញរថយន្តជជុះរបស់ប្រទេសចិនក៏កំពុងមានការកើនឡើងយ៉ាងខ្លាំងផងដែរ បើរាប់ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ចិនបាននាំចេញរថយន្តជជុះចំនួន ៣៨ ២៨៦ គ្រឿង កើនឡើង ១៦១,៥ភាគរយ មានតម្លៃសរុបប្រមាណ ៧៥៣,៣៧៥ លានដុល្លារអាមេរិក កើនឡើង ១៥៥,៧ភាគរយ ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម