ញាក់សាច់! Volkswagen ចេញឡានភីកអាប់ថ្មី តម្ល្លៃខ្ទង់ ៣មុឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Volkswagen Amarok 10 Deserts Edition សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ដើម្បីអបអរកំណត់ត្រាពិភពលោក Guinness World Record។

រថយន្ត Volkswagen Amarok ស៊េរីឆ្នាំ២០២៥ ស៊េរីពិសេសថ្មី នេះ ត្រូវបានរចនាឡើងដើម្បីរំលឹកដល់កំណត់ត្រាពិភពលោក Guinness របស់ក្រុមហ៊ុន Volkswagen ដែលបានបើកបរឆ្លងកាត់វាលខ្សាច់ទាំង ១០ ក្នុងប្រទេសអូស្ត្រាលីដែលចំណាយពេលបើកបរតិចជាងមួយសប្តាហ៍ ពោលគឺប្រើពេលត្រឹមតែ ៦ ថ្ងៃ ១៧ ម៉ោង ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្តនេះត្រូវបានរចនាឡើងដោយផ្អែកលើរថយន្ត Amarok Life TDI500 4-cylinder ដោយមានលក្ខណៈបន្ថែមមួយចំនួនដូចជា៖

  • កម្ពស់បាតក្រោមខ្ពស់ជាងម៉ូឌែលស្តង់ដា ៤០ ម.ម (២៧៥ ម.ម)។
  • ប្រើសំបកកង់ប្រភេទ Continental CrossContact និងថាសកង់ទំហំ ១៧ អ៊ីញ។
  • បំពាក់កាងការពារបាតម៉ាស៊ីន និងឡូហ្គូលសញ្ញា “10 Deserts” ពិសេស។
  • អាប់ឌែតទៅលើប្រព័ន្ធជើងក្រោមថ្មី សម្រាប់ការបើកបរក្នុងស្ថានភាពលំបាកៗ។

ទន្ទឹមនឹងនេះផងដែរ រថយន្តនេះគឺប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតប្រភេទ ២,០លីត្រ twin-turbo ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៧ សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ និងប្រព័ន្ធបើកបរប៉ុង២ 4WD ។

ក្នុងនោះរថយន្តនេះត្រូវបានរំពឹងថានឹងមានតម្លៃលក់ចាប់ពី ៣៨ ៦៧០ ដុល្លារ ដល់ ៤៥ ៣៣០ ដុល្លារ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម