ដាក់ផ្ទឹមឡាន Mercedes-Benz S-Class ឆ្នាំ២០២១ និង២០២០ មើលចំណុចខុសគ្នា

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ នូវកំពូលរថយន្ត Sedan ដ៏​ប្រណីត​ជំនាន់​ថ្មី S-Class ស៊េរី​ឆ្នាំ ២០២១ ដែល​វា​នឹង​មាន​​ដាក់​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ច្រើន​ប្រភេទ​ផ្សេង​គ្នា។ សម្រាប់​នៅ​អឺរ៉ុប ​វា​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ S450, S500, S350d, S350d 4Matic និង​ S400d 4Matic ហើយ​និង​ម៉ាស៊ីន​សាំង​ S450 និង​ S500។ ចំណែកនៅអាមេរិកវិញ វាមាន S500 4MATIC និង S580 4MATIC។

S-Class ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងមុខ ខាងក្រោយ ចំហៀង និងកាប៊ីនខាងក្នុងផងដែរ។ វាមានប្រវែង ៥ ១៧៩មីល្លីម៉ែត្រ ទទឹង ១ ៩២១មីល្លីម៉ែត្រ កម្ពស់ ១ ៥០៣មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ១០៦មីល្លីម៉ែត្រ។ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ គឺ ប្រវែង ៥ ១១៦មីល្លីម៉ែត្រ ទទឹង ១ ៨៩៩មីល្លីម៉ែត្រ កម្ពស់ ១ ៤៩៦មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ០៣៥មីល្លីម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ Mercedes-Benz S-Class ថ្មី បានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ OLED Touchscreen ទំហំ ១២,៨អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ MBUX ជំនាន់ចុងក្រោយ ព្រមទាំងអេក្រង់នៅកៅអីក្រោយ២ ទំហំ ១១,៦អ៊ីញ និងថេប្លេតមួយទៀតផង។

រថយន្ត Sedan ប្រណីតនេះត្រូវគេរំពឹងថានឹងចេញលក់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ ខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម