[ទីផ្សារបរទេស] ម៉ូតូ Yamaha Fazzio 125 Hybrid ដែលទើបតែដាក់លក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានទទួលនូវការលក់ចេញដល់ចំនួន ១០០០ គ្រឿង ដោយប្រើពេលត្រឹមតែ ៥ម៉ោង ដោយវាបានបានបង្ហាញនូវដ៏ល្អក្នុងការឈានទៅរកការជោគជ័យដ៏ខ្លាំងក្លានាពេលអនាគត។
លទ្ធផលនេះគឺជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់ Yamaha ក្នុងចេញលក់ម៉ូតូនេះ បន្ទាប់ពីម៉ូឌែល Fino កំពុងឈានជើងចេញពីទីផ្សារ បន្ទាប់ពីជំនួសថ្មីដោយ Fazzio ដែលត្រូវបានឌីស្សាញថ្មីកាន់តែស្ព័រ និងសន្សំសំចៃ ដែលជំរុញអោតអតិថិជនកាន់តែចាប់អារម្មណ៍។
សម្រាប់ម៉ូតូ Yamaha Fazzio 125 Hybrid បានបំពាក់មកជាមួយចង្កៀងមុខ LED, កុងទ័រឌីជីថល អាចភ្ជាប់ទៅកម្មវិធី Y-Connect នៅលើទូរស័ព្ទ, ប្រព័ន្ធសោរពីចម្ងាយឆ្លាតវៃ, រន្ធសាកថ្មស្មាតហ្វូន និងប្រអប់ផ្ទុកឥវ៉ាន់នៅក្រោមកៅអីទហំ ១៧,៨ លីត្រផងដែរ។
ម៉ូតូ Yamaha Fazzio 125 Hybrid ប្រើប្រាស់ម៉ាស៊ីន Bluecore ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៨,៣ សេះ និងកម្លាំងរមួល ១០,៦ ញ៉ូតុនម៉ែត្រ ដំណើរការជាមួយនឹងប្រព័ន្ធ Electric Power Assist Start ដើម្បីធ្វើឱ្យការបង្កើនល្បឿនអំឡុងពេលចាប់ផ្តើមមានភាពល្អប្រសើរ និងរលូនជាងមុន។
នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ម៉ូតូ Yamaha Fazzio 125 Hybrid មានតម្លៃចាប់ពី ១ ៥១៧ដុល្លារឡើងទៅ៕
ប្រភព៖ greatbiker