ដឹងថ្ងៃចេញលក់ជាផ្លូវនៃរថយន្ត HONDA ZR-V នៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន GAC Honda បានធ្វើការសម្ភោធជាផ្លូវនៅរថយន្ត GAC HONDA ZR-V ​ក្នុង​ប្រទេស​ចិន​ជាមួយការ​ដាក់​លក់​ជាផ្លូវការនៅ​ថ្ងៃ​ទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ បន្ទាប់​ពី​រូបភាព​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ប្រទេស​ចិន។

GAC Honda ZR-V គឺជាកំណែអាមេរិចនៃរថយន្ត Honda HR-V ដែលផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត CIVIC ជំនាន់ទី ១១។ Honda ZR-V ថ្មី របស់ប្រទេសចិនមានប្រវែងតួខ្លួនសរុប ៤ ៥៦៨ ម.ម ទទឹង ១ ៨៤០ ម.ម កំពស់ ១ ៦២១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៥ ម.ម។​  មាន​រូបរាង​ដូច​ទៅ​នឹង​ស៊េរី​អាមេរិក ប៉ុន្តែការរចនានៅសំណាញ់ប៉ាណាគឺខុសគ្នាខ្លាំង កាងខាងមុខពណ៌ខ្មៅ និងអំពូលកាត់អ័ព្ទខ្មៅត្រូវបានរចនាថ្មីមានតែសម្រាប់ម៉ូដែលរបស់ចិនប៉ុណ្ណោះ។ បន្ថែមពីនេះ របាំងការពារខាង​ក្រោយត្រូវបានរចនា​ថ្មី​ជាមួយ​នឹង​បំពង់​ស៊ីមាំង​រាបស្មើ​ទាំង​សងខាង និងថាសកង់​​ស្ព័រ​ multi-spoke ទំហំ ១៨ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ បានបំពាក់ជាមួយកុងទ័រព័ត៌មានប្រភេទ full LCD អេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំធំ និងរន្ធខ្យល់សម្រាប់អ្នកដំណើរខាងក្រោយ។ សរុបមក រថយន្តនេះមានការរចនាស្ទើរតែទាំងស្រុងត្រូវបានយកចេញពី HONDA CIVIC ជំនាន់ទី ១១ ថ្មី ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ​ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម