ដឹងថ្ងៃដែលឡាន Porsche Macan អត់ប្រើសាំង បង្ហាញខ្លួនហើយ

អ្នកទាំងអស់ប្រហែលជាបានដឹងមកហើយថា Porsche បានប្រកាសផលិតរថយន្ត Macan ប្រើអគ្គិសនីថ្មី បន្ទាប់ពីម៉ូដែល Taycan ដែលទើបចេញលក់ថ្មីៗកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Porsche បានត្រៀមខ្លួនបញ្ចេញរថយន្ត Macan ប្រើអគ្គិសនី លឿនបំផុតនៅដើមឆ្នាំ២០២១។ ទោះជាយ៉ាងណា ប្រភពពី Automobilwoche អះអាងថា ផលិតកម្មនៃរថយន្ត SUV អត់ប្រើសាំងនេះនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ដូច្នេះមានន័យថា ទម្រាំបានដឹកឲ្យអតិថិជនរបស់ខ្លួនគឺនៅឆ្នាំ២០២៣ ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ព័ត៌មានលម្អិតទាក់ទងនឹងផ្នែកមេកានិចរបស់ Macan ប្រើអគ្គិសនី មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគេបានដឹងថា វានឹងប្រើគ្រោងឆ្អឹងថ្មី PPE ដែលចូលរួមសហការណ៍ផលិតដោយក្រុមហ៊ុន Porsche និង Audi។ គ្រោងឆ្អឹងនេះក៏កំពុងប្រើលើរថយន្តអគ្គិសនី Audi e-tron GT ផងដែរ។

មិនខុសពីរថយន្ត Porsche ដទៃទៀតនោះទេ រថយន្ត Macan ប្រើអគ្គិសនីនេះ នឹងចែកចេញជាច្រើនប្រភេទ ហើយប្រភេទថ្លៃ និងខ្លាំងបំផុតគឺ Macan Turbo ដែលគេរំពឹងថាមានកម្លាំងដល់ ៧០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម