ដើមឆ្នាំនេះ Bentley លក់ឡានបានច្រើនជាងមុន

ក្រោយពីបានរងផលប៉ះពាល់កាលពីឆ្នាំមុនដូចជាក្រុមហ៊ុនរថយន្តដទៃទៀតដែរនោះ នាពេលនេះ Bentley បានបិទបញ្ចប់ត្រីមាសទី១នៃឆ្នាំ២០២១នេះ ជាមួយកំណត់ត្រាលក់ថ្មី។

ក្រុមហ៊ុន Bentley បានរាយការណ៍ថាចំនួនលក់របស់ខ្លួនមានកំណើន ៤០% នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលធ្វើឲ្យលុយចំណេញមានការកើនឡើងដល់ប្រមាណជិត ៧៨លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅទីផ្សារប្រទេសចិន ចំនួនលក់របស់ Bentley មានកំណើនរហូតដល់ ១៨៧% ដោយរថយន្ត Flying Spur ជំនាន់ថ្មីគឺជារថយន្តដែលពេញនិយមជាងគេ។ យ៉ាងណាក្ដីបើសរុបជាសកល រថយន្ត Bentayga នៅតែរថយន្តដែលលក់ដាច់បានច្រើនជាងគេរបស់ Bentley ដោយកាន់កាប់ចំណែក ៤០% នៃចំនួនលក់សរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម