ឌីស្សាញកាន់តែកាច Option កាន់តែទំនើប! Geely Coolray សេរ៊ីឆ្នាំ២០២៥ ចេញលក់នៅហ្វីលីពីន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely ប្រចាំទីផ្សារប្រទេសភីលីពីន បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មី ជាមួយតម្លៃលក់ចាប់ពី ២១ ៨០០ ដុល្លារ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានភាពស្ព័រជាងមុនដោយផ្នែកខាងមុខគឺប្រើប្រាស់នូវប៉ាណាថ្មីឌីស្សាញបែបចំណិតត្បូងលាតស្ទើពេញផ្នែកខាងមុខ ខណ:ចង្កៀងក៏ទទួលបាននូវការឌីស្សាញថ្មីស្លីមជាងមុន និងប្រើប្រាស់នូវអំពូលប្រភេទ Full LED ។​ ចំណែកថាសកង់ផ្នែកជំហៀងក៏ទទួលបានការឌីស្សាញថ្មីទំហំ ១៨អ៊ីញ និងអមដោយដុំហ្រ្វាំង Caliper ពណ៌ក្រហម។ រីឯផ្នែកខាងក្រោយបំពាក់ជាមួយស្តុបក្រោយថ្មីឌីស្សាញជាខ្សែភ្ជាប់ពីផ្នែកម្ខាងដល់ផ្នែកម្ខាងទៀត ខណ: Spoiler ក៏ពុំចោលក្នុងការជួយដល់ការជ្រែកខ្យល់ និងសោភណ៌ភាព ហើយទ្វាឃ្លុបក្រោយគឺជាប្រភេទអូតូងាយស្រួលក្នុងការបិទ-បើកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចូលទៅកាន់ផ្នែកខាងក្នុងវិញរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ អាប់ឌែតថ្មីនេះ ទទួលបាននូវការប្រើប្រាស់នូវពណ៌ថ្មី និងបន្ថែមនូវ​លក្ខណ:ពិសេសកាន់តែសម្បូរបែប តួយ៉ាងដូចជាអេក្រង់ភ្លោះ ដែលរួមបញ្ជូលនូវអេក្រង់កម្សាន្តទំហំ ១២អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០,២៥ អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ភ្លើងលម្អ, ប្រអប់លេខជំនាន់ថ្មី ឌីស្សាញស្លីមជាងមុន, ម៉ាស៊ីនត្រជាក់សម្រាប់កៅអីផ្នែកខាងក្រោយ និងដំបូលកញ្ចក់ប្រភេទ Panoramic Sunroof ព្រមទាំងរួមបន្ថែមមកជាមួយមុខងារជំនួយការបើកបរដូចជា ប្រព័ន្ធកាម៉េរាកម្រិត ៥៤០ដឺក្រេ HD panaromic system, 4-way HD DVR ដ៏ឆ្លាតវៃ រួមជាមួយពោងការពារសុវត្ថិភាពមុខ-ក្រោយ, មុខងារផ្តល់ដំណឹងនៅផ្នែកជំហៀង, មុខងារជំនួយពេលឈប់ Auto Stop/Start, មុខងារចូលចត់ដោយស្វ័យប្រវត្តិ និងមុខងារជាច្រើនបន្ថែមទៀត។

ទាក់ទងទៅនឹងថាមពលកម្លាំង គឺរថយន្ត Geely Coolray សេរ៊ីឆ្នាំ២០២៥ នេះដំណើរការដោយម៉ាស៊ីនសេរ៊ីថ្មីរ​បស់ Geely គឺម៉ាសុីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៧២សេះ និងកម្លាំងរមួល ២៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធបើកបរប៉ុង១ FWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម