
ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងបង្ហាញពីការរីកចម្រើនក្នុងផ្នែកបច្ចេកវិទ្យារបស់ខ្លួន ពេលនេះ ក្រុមហ៊ុន Nissan ដែលក្រុមហ៊ុនផលិតរថយន្តឈ្មោះល្បីនៅលើពិភពលោកបានប្រកាសគ្រោងនឹងដាក់ឲ្យដំណើរការនូវប្រព័ន្ធ ProPILOT ជំនាន់ថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងប្រកាសដាក់ឲប្រើប្រាស់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ក្នុងនោះ បើនិយាយពីមុខងារ ឬលក្ខណៈពិសេសៗរបស់ប្រព័ន្ធ ProPILOT ជំនាន់ថ្មីនេះវិញ គឺបានភ្ជាប់មកជាមួយមុខងារថ្មីៗជាច្រើន ហើយក្នុងនោះក៏បានរួមបញ្ចូលនូវប្រព័ន្ធ Nissan Ground Truth Perception, ប្រព័ន្ធ LiDAR ជំនាន់ថ្មី និងប្រព័ន្ធ Wayve AI Driver ផងដែរ។
លើសពីនេះ ប្រព័ន្ធ ProPILOT នេះ ក៏អាចបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបើកបរដោយស្វ័យប្រវត្តិបានទាំងក្នុងទីក្រុង និងនៅលើផ្លូវហាយវេបានផងដែរ៕