តម្រូវការនៃរថយន្ត Tesla នៅប្រទេសចិនចាប់ផ្ដើមស្ទុះឡើងវិញនាខែមីនា ក្រោយពីជួបប្រទះនឹងតម្រូវការមានកំណើនតិចតួចកាលពីខែកុម្ភៈរួចមក។ ជាក់ស្ដែងតម្រូវការរថយន្ត Model 3 នាខែមីនាមានកើនឡើងរហូតដល់ ៤៥០% បើធៀបនឹងខែកុម្ភៈ។
ផ្អែកតាមតួលេខរបស់ LMC Automative បានបង្ហាញថា ចំនួនរថយន្ត Tesla ដែលចុះបញ្ជីនាខែមីនា មានចំនួន ១២ ៧០៩ គ្រឿងនៅប្រទេសចិន ដែលធៀបនឹងខែកុម្ភៈមានត្រឹម ២ ៣១៤ គ្រឿងប៉ុណ្ណោះ។ កំណើនដ៏ខ្លាំងក្លានេះអាចដោយសាររដ្ឋាភិបាលចិនបានចាប់ផ្ដើមបើកការបិទទីក្រុងព្រោះជំងឺកូវីដ១៩។
យ៉ាងណាក្ដីឧស្សាហកម្មរថយន្តនៅប្រទេសចិននាខែមីនាមានការធ្លាក់ចុះ ៤៣,៤% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារតែការផ្ទុះជំងឺកូវីដ១៩ នៅបន្តប៉ះពាល់ដល់ឧស្សាហកម្មជុំវិញពិភពលោក៕