តាមរយៈរូបភាពទាំងនេះ បញ្ជាក់ថា Fortuner Legender នឹងមានកាំមេរ៉ា ៣៦០ដឺក្រេ និងកញ្ចប់សុវត្ថិភាព TSS មកជាមួយ…

134

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ អ្វីដែលបងប្អូនទាំងអស់គ្នាកំពុងរង់ចាំ នឹងមកដល់! នោះគឺរថយន្ត Fortuner និង Fortuner Legender ២០២១។ យោងតាមការបង្ហោះពីក្រុមហ៊ុនផ្លូវការ លក្ខណៈបិតបាំង រាប់ថយក្រោយនៃរូបភាពមួយចំនួន ស្តីពីការការផ្សាយផ្ទាល់នៃពិធីសម្ពោធរថយន្ត Fortuner និង Fortuner Legender ២០២១ នៅថ្ងៃទី៨ ខែឧសភាព ឆ្នាំ២០២១ បានបង្ហាញថារថយន្ត Fortuner Legender ២០២១ នឹងមានកាំមារ៉ា ៣៦០ដឺក្រេ ដោយសារតែមានរំលេចនូវរូបភាពកាំមេរ៉ានៅកញ្ចក់ចំហៀង និងរូបភាពមួយទៀតគឺមាននិមិត្តសញ្ញារបស់កញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS។

ប្រភពរូប៖ Toyota Cambodia – រូបភាពនេះគឺបង្ហាញកាំមេរ៉ានៅខាងក្រោមកញ្ចាក់ចំហៀងភ្លើងស៊ីញ៉ូ
ប្រភពរូប៖ Toyota Cambodia – នៅខាងឆ្វេងដៃខាងក្រោមគឺជានិមិត្តសញ្ញា TSS (Toyota Safety Sense)

សម្រាប់កញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS នោះមានដូចជា៖

១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)

ពាណិជ្ជកម្ម

២. ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise

​ Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ

៣. ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

ប្រភពរូប៖ Toyota Cambodia

ចំពោះតម្លៃវិញ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា នឹងមានតម្លៃចាប់ពី ៦៧ ០០០ដុល្លារ។ ដើម្បីជ្រាបកាន់តែច្បាស់អំពីលក្ខណៈពិសេស រូបរាងដ៏ទាក់ទាញបន្ថែមទៀតនោះ កុំភ្លេចរង់ចាំទស្សនា ការផ្សាយផ្ទាល់ពិសេសនេះ នៅលើទំព័រផ្លូវការរបស់ Cambo Auto ក៏ដូចជាក្រុមហ៊ុន Toyota Cambodia ផងដែរ។ ជួបគ្នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧យប់-៨យប់។

Sponsored