តូយ៉ូតាបោះទុន ២ពាន់លានដុល្លារ ផលិតរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌូនេស៊ី

ក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអេឡិចត្រូនិក (EV) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយការវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ ដោយចាប់ផ្តើមដំបូង ជាមួយការផលិតរថយន្តប្រភេទកូនកាត់ ហ៊ាយប្រីត។ ក្រសួងសម្របសម្រួលកិច្ចការដែនទឹកឥណ្ឌូនេស៊ី បាននិយាយថាកិច្ចព្រមព្រៀងនេះត្រូវបានព្រមព្រៀងគ្នា នៅឯកិច្ចប្រជុំមួយនៅអូសាកា កាលពីថ្ងៃព្រហស្បតិ៍ រវាងរដ្ឋមន្ត្រីរបស់ខ្លួន Luhut Pandjaitan និងប្រធានក្រុមហ៊ុនតូយ៉ូតា លោក Akio Toyoda ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងកាលពីសប្តាហ៍មុន ដោយដកស្រង់សម្តី លោក Toyoda ដែលបាននិយាយថា ក្រុមហ៊ុនពិចារណាលើប្រទេសឥណ្ឌូណេស៊ី ជាគោលដៅវិនិយោគ រថយន្តអគិ្គសនី EV ព្រោះរដ្ឋាភិបាលមានផែនទីដើម្បីអភិវឌ្ឍន៍រថយន្តអគិ្គសនី EV នេះ។ លោក Toyoda បានបន្ថែមទៀតថា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ យើងនឹងបង្កើនការវិនិយោគរបស់យើងឱ្យបាន ២៨,៣ ពាន់ពាន់លានរូពៀ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកបានបន្ថែមថាក្រុមហ៊ុននឹងអនុវត្តតាមផែនការ រថយន្តអគិ្គសនី EV របស់រដ្ឋាភិបាល ដោយការវិនិយោគនៅដំណាក់កាលចាប់ផ្តើមពីការអភិវឌ្ឍរថយន្តប្រភេទកូនកាត់ ហ៊ាយប្រីត។ សេចក្តីថ្លែងរបស់ក្រសួង ក៏មិនបានបង្ហាញពីសេចក្តីលម្អិតអំពីរបៀបដែល Toyota នឹងអនុវត្តផែនការវិនិយោគរបស់ខ្លួនដែរ។

ប្រទេសឥណ្ឌូនេស៊ីកំពុងជំរុញការទាក់ទាញ ក្រុមហ៊ុនផលិតរថយន្តបរទេសអោយបានច្រើន។ នៅដើមឆ្នាំនេះក្រុមហ៊ុននេះបានប្រកាសគោលនយោបាយពន្ធសម្រាប់រថយន្តអគិ្គសនី EV ថ្មី ដែលនឹងផ្តល់ការកាត់បន្ថយពន្ធ ទៅក្រុមហ៊ុនផលិតអាគុយ និងក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក អគ្គិសនី ជាមួយកិច្ចព្រមព្រៀងតម្លៃអនុគ្រោះពន្ធ ជាមួយបណ្តាប្រទេសផ្សេងទៀតដែលមានតម្រូវការខ្ពស់។ កាលពីឆ្នាំមុនក្រុមហ៊ុន Hyundai គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៨៨០ លានដុល្លារ ដែលនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងទីផ្សារផងដែរ។

ប្រទេសឥណ្ឌូនេស៊ីមានរ៉ែបម្រុងទុក យ៉ាងច្រើននៃថ្មបាយក្រៀម nickel ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងអាគុយលីចូមអ៊ីន ដែលប្រើថាមពលអគ្គីសនី ហើយមន្រ្តីរបស់ខ្លួនកំពុងតែភ្នាល់ថា ប្រទេសនេះអាចក្លាយជាអ្នកផលិតក្នុងស្រុកដ៏សំខាន់ ក្នុងការផលិតថ្មលីចូម (lithium) ដែលនឹងត្រូវការជាចាំបាច់ដើម្បីសម្រាប់រថយន្តអគិ្គសនី EV ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគកំពុងតែគិតថា តើមហិច្ឆតារថយន្តអគិ្គសនី EV របស់ប្រទេសនេះអាចមានល្បឿនលឿនប៉ុណ្ណា នៅពេលដែលបច្ចេកវិទ្យាល្លីនីក ដែលត្រូវការចាំបាច់សម្រាប់គម្រោងអាគុយលីចូម (lithium)មានភាពស្មុគស្មាញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម