តើការលក់ឡានសរុបរបស់ចិនក្នុងឆ្នាំ២០២៥ នឹងវ៉ាដាច់ជប៉ុនដែលឈរជើងអស់រយ:ពេល ២០ឆ្នាំ?

[របាយការណ៍] យោងតាមការចេញផ្សាយដោយ Nikkei China បានបង្ហាញថា ផ្អែកលើទិន្នន័យរបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗ និង S&P Global Mobility គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនត្រូវបានគេព្យាករណ៍ថានឹងលក់រថយន្តបានច្រើន ជាងក្រុមហ៊ុនផលិតរបស់ជប៉ុន ដែលបានឈរគ្រប់គ្រងអស់រយៈពេលជាង២០ឆ្នាំ។

តាមទិន្នន័យបង្ហាញថាក្រុមហ៊ុនរបស់ប្រទេសចិននឹងលក់រថយន្តបានប្រមាណ ២៧លានគ្រឿងនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ធៀបនឹងក្រុមហ៊ុនផលិតរថយន្តជប៉ុនតិចជាង ២៥លានគ្រឿង ដែលចំនួននេះសរុបទាំងរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្ម និងបូកបញ្ចូលទាំងការលក់ក្នុងស្រុក និងការនាំចេញ។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ យោងតាមរបាយការណ៍ក៏បានថា BYD និង Geely បានក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលទាំងដប់របស់ពិភពលោកដោយការលក់នៅឆ្នាំ២០២៥ ហើយថា Chery គឺជាក្រុមហ៊ុននាំចេញដ៏ធំបំផុតមួយរបស់ប្រទេសចិន។

ខណ:ក្រុមហ៊ុនផលិតរថយន្តជប៉ុនដែលការលក់ទូទាំងពិភពលោកបានឈានដល់ជិត 30 លានគ្រឿងក្នុងឆ្នាំ២០១៨នោះ ត្រូវបានគេព្យាករណ៍ថានឹងមានការលក់ទាបជាងបរិមាណរបស់ចិនក្នុងឆ្នាំ ២០២៥ ដោយសារតែជួបប្រទះការធ្លាក់ចុះនៃការលក់នៅក្នុងតំបន់សំខាន់ៗ រួមទាំងសហរដ្ឋអាមេរិក ហើយចំណែកទីផ្សាររបស់ពួកគេនៅក្នុងប្រទេសចិនបានធ្លាក់ចុះជាលំដាប់ទាក់ទងទៅនឹងការរីកដុះដាល់នៃក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម