តើគួរប្តូរស្បែកហ្វ្រាំងនៅពេលណា?

ជាធម្មតាបើយើងពិភាក្សាគ្នាទាក់ទងនិងរថយន្ត ភាគច្រើនយើងតែងតែគិតដល់មុនគេទាក់ទងនឹងកម្លាំងម៉ាស៊ីន បច្ចេកវិទ្យា ឬក៏កំរិតនៃការស៊ីប្រេងជាដើម។ តែយើងពុំសូវបានគិតនោះទេ ថាតើរថយន្តយើងអាចឈប់បានល្អកំរិតណាបើសិនមានឧបសគ្គនៅខាងមុខ?

ថ្ងៃនេះយើងខ្ញុំសូមលើកយកផ្នែកសំខាន់មួយ នៃប្រព័ន្ធហ្រ្វាំងដែលតែងតែជួយរក្សាសុវត្ថិភាពរបស់លោកអ្នកមកស្រាយបំភ្លឺ នោះគឺស្បែកហ្វ្រាំង។​ ស្បែកហ្រ្វាំងជាចំនែកមួយសំខាន់ក្នុងការកំណត់ចម្ងាយនៃការបញ្ឈប់រថយន្ត ហើយការដែលប្រើប្រាស់ស្បែកហ្វ្រាំងសឹកខ្លាំង ឬស្បែកហ្វ្រាំងមិនសុទ្ធ មិនត្រឹមតែប៉ះពាល់ដល់គុណភាពនៃការចាប់ហ្វ្រាំងនោះទេ​ វាថែមទាំងបណ្តាលអោយសឹក ឬខូច Brake Rotor Disc (តាំបួ) ដែលនាំអោយលោកអ្នកត្រូវចំនាយច្រើនជាងមុនក្នុងការជួសជុលប្រព័ន្ធហ្វ្រាំង។

ពាណិជ្ជកម្ម

I. សញ្ញាណមួយចំនួនបញ្ជាក់ថា ស្បែកហ្វ្រាំងរថយន្ត អាចមានបញ្ហា/ដល់ពេលប្តូរស្បែកហ្វ្រាំង៖ ​​​​
១. លោតសញ្ញា Brake Warning Light

២. លឺសំលេងខុសធម្មតាពេលជាន់ហ្វ្រាំង
៣. ញ័រឈ្នាន់ហ្វ្រាំងខុសធម្មតាពេលជាន់ហ្វ្រាំងម្តងៗ
៤. រថយន្តរ៉េទៅឆ្វេង ឬទៅស្តាំ ពេលជាន់ហ្វ្រាំងឈប់

II. កម្រាស់នៃស្បែកហ្រ្វាំងចែកជា៣កំរិត (ស្បែកហ្វ្រាំងថ្មីមានកម្រាស់ប្រហែល ១១-១២មីលីម៉ែត្រ) ៖

១. កម្រាស់ចាប់ពី ៧ – ១២ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពល្អ អាចប្រើប្រាស់បាន
២. កម្រាស់ចាប់ពី ៣ – ៦ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពមធ្យម ជិតដល់ពេលផ្លាស់ប្តូរ ឬគួរផ្លាស់ប្តូរមុនពេល ធ្វើដំណើរផ្លូវឆ្ងាយ
៣. កម្រាស់ចាប់ពី ០ – ២ មីលីម៉ែត្រ ៖ ស្ថិតក្នុងសភាពមិនល្អ ត្រូវធ្វើការផ្លាស់ប្តូរ ដើម្បីជៀសវាងបញ្ហានានាដោយយថាហេតុណាមួយ

កំណត់សំគាល់! លោកអ្នក មិនត្រូវថែមប្រេងហ្វ្រាំងដោយខ្លួនឯងនោះទេ​ បើសិនរថយន្តមិនមានការលេចជ្រាបប្រេងហ្រ្វាំង។
ប្រសិនបើលោកអ្នកមានភាពស្រពិចស្រពិលឬជួបបញ្ហាណាមួយដូចដែលបានលើកឡើងខាងលើ លោកអ្នកក៏អាចទំនាក់ទំនងមកយើងខ្ញុំ តាមរយៈ ០១៧ ២២២​ ៨៥៧ ដើម្បីសាក់សួរបន្ថែមផងដែរ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តែងតែនាំចូលនៅស្បែកហ្វ្រាំង ក៏ដូចជាគ្រឿងបន្លាស់សុទ្ធ១០០% ពីរោងចក្រ តូយ៉ូតា (ជប៉ុន) ដែលផលិតមកតម្រូវតាមប្រភេទរថយន្តនីមួយៗ ហើយព្រមទាំងប្រើនូវវត្ថុធាតុដើមពិសេសដែលកាត់បន្ថយសំណឹកនៃ Brake Rotor Disc និងមានសម្ថភាពខ្ពស់ក្នុងការបញ្ឈប់រថយន្តទាន់ពេលវេលា។

ហើយកាន់តែពិសេសជាងនេះគឺ លោកអ្នកនឹងទទួលបានការពិនិត្យប្រព័ន្ធហ្វ្រាំង ក៏ដូចជាចំនុចសុវត្ថិភាពដទៃទៀត ដោយឥតគិតថ្លៃ រាល់ពេលដែលលោកអ្នកនាំយករថយន្តមកប្តូរប្រេងនៅយានដ្ឋានយើងខ្ញុំ។ បន្ទាប់ពីពិនិត្យរួចរាល់ អ្នកបច្ចេកទេសយើងនឹងធ្វើការពន្យល់លោកអ្នកអំពីកំរិតនៃស្បែកហ្វ្រាំងរថយន្ត ក៏ដូចជាចំនុចសុវត្ថិភាពផ្សេងៗទៀតផងដែរ។

ក្រុមហ៊ុនយើងខ្ញុំមានទទួលសេវាកម្មសម្រាប់គ្រប់ម៉ូដែល & ស៊េរីទាំងអស់នៃរថយន្ត TOYOTA & LEXUS។ ហើយយើងខ្ញុំតែងតែផ្តល់ជូននូវសេវាកម្មប្រកបដោយទំនុកចិត្តជាច្រើន រួមមាន៖
? សេវាកម្មថែទាំរថយន្ត (ប្តូរប្រេងម៉ាស៊ីន)
? សេវាកម្មជួសជុលទូទៅ
? សេវាកម្មតោន និងបាញ់ថ្នាំ
គ្រប់សេវាកម្មទាំងអស់របស់យើងគឺធានាជូននូវគុណភាពព្រមជាមួយគ្រឿងបន្លាស់សុទ្ធ100% ពីរោងចក្រតូយ៉ូតា។
☎ សូមទំនាក់ទំនងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម 017 222 857 / 017 333 719
សូមអរគុណ

Sponsored