តើចំណុចអ្វីខ្លះដែលអ្នករំពឹងថានឹងទទួលបានពីរថយន្តMaxus D60 និង Toyota Rush?

ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៏ផ្នែកសេដ្ឋកិច្ច។ មានក្រុមហ៊ុនជាច្រើនបានចាំចូលរថយន្តប្រភេទ Sedan, SUV, MPV, Pickup….ក៍ដូចជារថយន្តជាច្រើនប្រភេទទៀត ព្រោះដោយសារតែកម្ពុជាជាប្រទេសដែលមានប្រភេទអាជីវកម្មច្រើន ដូច្នេះតម្រូវការរបស់មនុស្សគឺមានខុសៗគ្នាដោយការដឹកជញ្ផូនឬការធ្វើដំណើរ។ សព្វថ្ងៃនេះមានគ្រួសារកម្ពុជាជាច្រើនកំពុងស្វែងរករបស់រថយន្តប្រភេទ SUV ឬ MPV ពីព្រោះវាអាចធ្វើការបត់បែនបានយ៉ាងល្អសម្រាប់ផ្នែកកាប៊ីនក្នុង ហើយរថយន្តប្រភេទនេះក៏សាកសមសម្រាប់សមាជិកគ្រួសាររបស់ពួកគេ ឬក៏សម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេរបស់ប្រភេទ SUV និង MPVក៏មានតម្លៃសមរម្យ និងទំហំធំទូលាយដែលអាចផ្ទុកអ្នកដំណើរបានប្រមាណពី៧ ទៅ ៩នាក់ទៀតផង។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មីសម្រាប់ក្រុមគ្រួសាររបស់អ្នក យើងខ្ញុំសូមណែនាំពីរថយន្តពីរម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែល ៤០ 000ដុល្លារ ប៉ុន្តែរថយន្តទាំងពីរនេះគឺមានចំណុចខុសគ្នាជាច្រើន។

១. ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Maxus Cambodia បានប្រកាសជាផ្លូវការនូវរថយន្តម៉ូឌែលថ្មីរបស់ពួកគេគឺរថយន្ត Maxus D60 ដែលដាក់លក់ក្នុងតម្លៃ ៤២ ៩៩០ដុល្លារ។ រថយន្ត Maxus D60 គឺជាប្រភេទរថយន្ត SUV ខ្នាតតូចហើយវាបានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដែលផ្តល់នូវកម្លាំង១៦៧សេះ និងកម្លាំងបង្វិល ២៥០Nm រួមនឹងប្រអប់លេខអូតូ​ ៧វគ្គ។ រថយន្តMaxus D50រចនាឡើងជាមួយនឹងប្រវែងបណ្តោយ ៤,៧២០មីលីម៉ែត្រ, ប្រវែងទទឹង ១,៨៦០មីលីម៉ែត្រ, កំពស់ ១,៧៣៦មីលីម៉ែត្រ, គម្លាតពីកង់មុខទៅកង់ក្រោយ២,៧៦០មីលីម៉ែត្រ និងរង្វង់កង់ទំហំ ១៧អ៊ីញ។ Maxus D60 បានបំពាក់ដោយមុខងារប្រើប្រាស់ស្តង់ដារមានដូចជា កាំម៉េរា និងសេនស័រក្រោយជំនួយពេលចតរថយន្ត, ប៊ូតុង Sart/Stop, សោរ Smart key, ប្រព័ន្ធផ្តល់ដំណឹងអំពីសម្ពាធកង់, មុខងារបញ្ផានៅលើដៃចង្កូត, ប្រព័ន្ធកំណត់ល្បឿនថេរ, អេក្រង់កំសាន្តទំហំ ៨អ៊ីញដែលអាចភ្ផាប់ជាមួយ Apple CarPlay ឬ Android Auto។ សម្រាប់ផ្នែកខាងក្នុងវិញម៉ូឌែលនេះមានពីរជម្រើសសម្រាប់លោកអ្នកជ្រើសរើសគឺពណ៍គ្រីម និងពណ៍ខ្មៅលាយក្រហម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. រថយន្ត Toyota Rush ជាប្រភេទរថយន្ត MPV ៧កៅអី ហើយពិតជាមានការប្រកួតប្រជែងជាមួយជួររថយន្តប្រភេទ MPV ក្នុងប្រទេសកម្ពុជាផងដែរហើយតម្លៃវិញគឺ ៣៥ ៥០០ដុល្លារ។ រថយន្តនេះបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងប្រអប់លេខអូតូ៤វគ្គ។ រថយន្ត Rush បានរចនាឡើងជាមួយនឹងប្រវែងបណ្តោយ ៤,៤៣៥មីលីម៉ែត្រ, ប្រវែងទទឹង១,៦៩៥មីលីម៉ែត្រ, កំពស់១,៧០៥មីលីម៉ែត្រ, គម្លាតពីកង់មុខទៅកង់ក្រោយ​ ២,៦៨៥មីលីម៉ែត្រ និងទំហំរង្វង់កង់ ១៦អ៊ីញ។ ម៉ូឌែលនេះបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្តង់ដារដែលជាចំណុចពិសេសសម្រាប់រថយន្តប្រភេទ MPV។ សម្រាប់រថយន្តនេះផងដែរវាមានទស្សនៈដោយផ្តល់ជូននូវរូបរាងបែប SUV ជាមួយនឹងកៅអីចំនួន៧ ហើយវាបានផ្តោតទៅលើតួនៃរថយន្ត Toyota Avanza ហើយវាមានមុខងារប្រើប្រាស់ដូចជាចង្កៀង LED, ប៊ូតុងStart/Stop, កាំម៉េរាថយក្រោយ និងអេក្រង់កំសាន្ត ៧អ៊ីញ តែវានៅតែតូចជាងអេក្រង់របស់រថយន្ត Maxus D60 ប៉ុន្តែវាមានលក្ខណៈខុសគ្នាត្រង់ប្រព័ន្ធឌីជីថលម៉ាស៊ីនត្រជាក់។

មនុស្សគ្រប់រូបគឺមានហេតុផលផ្សេងៗគ្នាក្នុងការសម្រេចចិត្តថាតើគួរទិញរថយន្តប្រភេទអ្វី។ មានយីហោរថយន្តជាច្រើនដែលមានភាពខុសគ្នាទាំងទំហំ, ប្រភេទរថយន្ត និងម៉ូឌែលជាច្រើនម៉ូតដែលបានដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះហើយថែមទាំងផ្តល់ជូនអ្នកនូវជម្រើសជាច្រើនបែប។ ទោះជាយ៉ាងណាក៏ដោយក៏ការមានជម្រើសច្រើនវាផ្តល់ផលពិបាកបន្តិចហើយសម្រាប់អ្នកជ្រើសរើសរថយន្តអោយបានត្រឹមត្រូវនិងសាកសម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម