ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ តើអ្នកជឿទេថា ដុំ LEGO ដែលជារបស់ក្មេងលេងធម្មតា អាចយកមកដំឡើងជាកំពូលរថយន្តស្ព័របាន?

តើអ្នកជឿទេថា ដុំ LEGO ដែលជារបស់ក្មេងលេងធម្មតា អាចយកមកដំឡើងជាកំពូលរថយន្តស្ព័របាន?

នេះគឺជា LEGO Technic Koenigsegg Sadair’s Spear កំពូលរថយន្តស្ព័រដែលបង្កើតឡើងពីដុំ LEGO រវាងការសហការគ្នារបស់ក្រុមហ៊ុន LEGO និងក្រុមហ៊ុនផលិតរថយន្ត Koenigsegg ។

ក្នុងនោះ ដើម្បីសម្រេចបាននូវរថយន្តដ៏ពិសេសមួយនេះ ក្រុមវិស្វកររបស់ក្រុមហ៊ុនទាំងពីរបានចំណាយពេលរចនា និងដំឡើងដោយដៃផ្ទាល់អស់ជាង ៩,៤០០ ម៉ោង និងប្រើប្រាស់នូវដុំ LEGO រហូតដល់ទៅជាង ៣២ ម៉ឺនដុំឯណ្ណោះ។ ដោយនៅក្នុងការរត់សាកល្បងនៅលើផ្លូវប្រណាំងនាប្រទេសអង់គ្លេស រថយន្តមួយនេះបានបំបែកកំណត់ត្រាពិភពលោក ក្លាយជារថយន្តធ្វើពីដុំ LEGO ដែលអាចបើកបរបានលឿនបំផុតរហូតដល់ទៅ ១១១ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺយកឈ្នះទាំងរថយន្ត LEGO McLaren P1 និង Bugatti Chiron កាលពីមុនទៅទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមកលក្ខណៈពិសេសរបស់រថយន្តនេះវិញ បើទោះបីជាវាមានទម្ងន់ត្រឹមតែ ១,៨០០ គីឡូក្រាមក៏ពិតមែន ប៉ុន្តែរថយន្តនេះគឺត្រូវបានបំពាក់ដោយគ្រឿងបង្គុំពិតៗដូចរថយន្តប្រណាំងអញ្ចឹង។ ជាពិសេស គឺមានមុខងារ Ghost Mode ដែលគ្រាន់តែចុចប៊ូតុង ឬប្រើប្រាស់សោរ Smart Key នោះទ្វារឡាន គម្របម៉ាស៊ីនខាងមុខ និងខាងក្រោយ នឹងបើកឡើងដោយស្វ័យប្រវត្តតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម