តោះមកដឹងព័ត៌មានលម្អិតទាក់ទងទៅនឹងការពន្យារបណ្ណបើកបរដែលហួសសុពលភាពត្រូវពិន័យឬអត់

យោងតាមករណីផ្លូវការរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូនបានធ្វើការប្រកាស និងជម្រាបជូននៅព័ត៌មានលម្អិតទាក់ទងទៅនឹងការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរ ឬទេ។

សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស ៣០ថ្ងៃ មិនមានការពិន័យឡើយ ដោយឡែកចំពោះបណ្ណបើកបរយានយន្តដែលហួសសុពលភាពលើសពី ៣០ថ្ងៃឡើងទៅ នឹងមានការពិន័យក្នុងមួយថ្ងៃ ៥០០៛ប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖

  • ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • ២. លិខិតបញ្ជាក់កាយសម្បទា
  • ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក
  • ៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខប្រឹក្សាយោបល់លើសេវាសាធារណៈ 1275 ដោយឥតគិតថ្លៃ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម