បន្តាប់ពីមានការលុបចោលនៅឆ្នាំមុនដោយសារការរាតត្បាតនៃជំងឺកូវីដ ពេលនេះ LA Auto show បានត្រលប់មកវិញជាមួយការចូលរួមបង្ហាញខ្លួនជាមួយម៉ូដែលម៉ូឌែលរថយន្តសំខាន់ៗមួយចំនួនដូចជា Porsche 718 Cayman GT4 RS រថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន Subaru ក៏ដូចជាគំរូរថយន្តអគ្គិសនីនាពេលអនាគត Hyundai seven Concept និង Kia EV9 Concept ផងដែរ។ ខាងក្រោមនេះជាកំពូលរថយន្តដែលបានបង្ហញខ្លួននៅ LA Auto Show ២០២១នេះ។
- រថយន្ត Fisker Ocean ស៊េរីឆ្នាំ ២០២២
បន្ថាប់ពីបានបង្ហាញខ្លួនជាគម្រូរថយន្តនៅក្នុងឆ្នាំ ២០១៩ ទីបំផុតរថយន្ត Fisker Ocean បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ LA Auto show ២០២១ ជាប្រភេទរថយន្តអគ្គិសនីដែលសាកថ្មពេញម្តងបើកបានចម្ងាយប្រហែល ៥៦៣ គីឡូម៉ែត្រ និងមានតម្លៃចាប់ពី ៣៧,៤៩៩ ដុល្លារ។ រថយន្តនេះនឹងក្លាយជាគូរប្រជែងរបស់ Tesla Model Y នៅពេលចាប់ផ្តើមផលិតនៅចុងឆ្នាំក្រោយ។
- គំរូរថយន្តអគ្គិសនី Hyundai Seven Concept
ក្រុមហ៊ុន Hyundai បាននាំយកគំរូររថយន្ត Hyundai Seven Concept របស់ចូលរួមក្នុងពិពណ៌រថយន LA Auto Show ឆ្នាំ២០២១ ដែលវាជាគម្រូរថយន្តស្ថិតនៅក្នុងថ្នាក់ E-class SUV ដែលប្រើប្រាស់នូវគ្រោងឆ្អឹង E-GMP។
- រថយន្ត Kia Sportage Hybrid ស៊េរីឆាំ្ន ២០២៣
បន្ថាប់ពី Sportage ថ្មីបានបង្ហាញខ្លួនកាលពីខែមុន រថយន្តម៉ាក Kia Sportage Hybrid ស៊េរីថ្មីឆ្នាំ ២០២៣ បានបង្ហាញខ្លួនជាលើកដំបូងនៅលើពិភពលោកនៅក្នុងទីក្រុង LA ដោយ Sportage ថ្មីនេះបំពាក់ម៉ាស៊ីន Turbocharged GDI ចំណុះ ១,៦ លីត្រ និង ម៉ូទ័រអគ្គិសនី ៤៤ គីឡូវ៉ាត់ បង្កើតកម្លាំងបាន ២២៦ សេះ និងបើកបានចម្ងាយ ៨០៤ គីឡូម៉ែត្រពេលសាកម្តង។
- រថយន្ត Kia EV9 Concept
រថយន្តម៉ាក EV9 Concept ស៊េរីឆ្នាំ ២០២៣ បង្ហាញមុខជា SUV ជាប្រភេទអគ្គីសនី មានកៅអី ៣ជួរ និង បើកបានចម្ងាយលើសពី ៤៨២ គីឡូម៉ែត្រ ពេលសាកតែម្តង។
- រថយន្ត Land Rover Range Rover ស៊េរីឆ្នាំ ២០២២
រថយន្ត SUV ប្រណិតនេះផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទគឺម៉ាស៊ីនប្រភេទ Mild-hybrid ចំណុះ ៣,០លីត្រ Turbocharged Inline6 អាចផលិតកម្លាំងបាន ៣៩៥សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ៤,៤លីត្រ Turbocharged V8 អាចផលិតកម្លាំងបាន ៥២៣សេះ និងកម្លាំងរមួល ៧៤៩ញ៉ូតុនម៉ែត្រ។ ខណៈជម្រើសម៉ាស៊ីនថ្មី Plug-in Hybrid នឹងធ្វើការបង្ហាញខ្លួននៅឆ្នាំ ២០២៣ និងអគ្គិសនីសុទ្ធនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤។
- រថយន្តម៉ាក Lexus LX ស៊េរីថ្មីឆ្នាំ ២០២២
បន្ទាប់ពីបានបង្ហាញខ្លួនជាសាធារណះលើកដំបូងនៅពិពណ៌រថយន្ត SEMA រថយន្ត Lexus LX ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់តាំងបង្ហាញខ្លួនជាថ្មីនៅក្នុងពិពណ៌រថយន្ត LA Auto show ២០២១។
- Nissan Ariya ស៊េរីឆ្នាំ ២០២២
រថយន្តប្រភេទ Crossover អគ្គិសនីរបស់ក្រុមហ៊ុន Nissan ជារថយន្តដែលទាក់ទាញបំផុតមួយ ក៏បានបង្ហាញខ្លូននៅក្នុងពិពណ៌រថយន្តនេះដូចគ្នា។
- រថយន្ត Porsche 718 Cayman GT4 RS
រថយន្ត Porsche 718 Cayman GT4 RS គឺជារថយន្ត Cayman ខ្លាំងបំផុតដែលមិនធ្លាប់មាន ដោយមានទម្ងន់ស្រាល និងថាមពលខ្លាំង ដែលបានពីម៉ាស៊ីន 911 GT3 naturally aspirated flax-six បង្កើតកម្លាំងបាន ៤៩៣ សេះ និង កម្លាំងរមួល ៤២៩ញ៉ូតុនម៉ែត្រ។
- រថយន្ត Porsche Taycan GTS ឆ្នាំ ២០២២
រថយន្ត Taycan GTS ថ្មីបានបង្ហាញខ្លួនជារថយន្តស្ព័រអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Porsche ដែលមានម៉ូទ័រ ២ អាចបង្កើតកម្លាំងបាន ៥៩០ សេះ។
- រថយន្ តSubaru Solterra ឆ្នាំ ២០២៣
រថយន្តអគ្គិសនី Subaru solterra ត្រូវបានសហការបង្កើតជាមួយក្រុមហ៊ុន Toyota ដែលជារថយន្តប្រភេទ SUV អគ្គិសនីដំបូងគេបង្អស់ ប្រើប្រាស់គ្រោងឆ្អឹង e-Subaru Global Platform ហើយភ្ជាប់មកជាមួយប្រព័ន្ធ Symmetrical All-Wheel Drive របស់ក្រុមហ៊ុនជប៉ុនដែលមាន ម៉ូទ័រអគ្គិសនី ២ បង្កើតបានកម្លាំង 215 សេះ និងកម្លាំងរមួល ៣៣៦ ញ៉ូតុនម៉ែត្រ ពេលសាកថ្មម្តងអាចបើកបានប្រហែល ៣៥៤ គីឡូម៉ែត្រ។
- រថយន្តអគ្គិសនី Toyota bZ4x ស៊េរីឆ្នាំ ២០២២
រថយន្ត Toyota bZ4x ផ្តល់នូវជម្រើស ២ប្រភេទគឺ FWD និង AWD។ សម្រាប់រថយន្ត bZ4X ប្រភេទ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយនៅផ្នែកខាងមុខ ដែលអាចផលិតកម្លាំងបាន ២១៥សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៤វិនាទី។ រីឯប្រភេទ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះមួយ ដែលអាចផលិតកម្លាំងបាន ២០១សេះ និងអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៧,៧វិនាទី។ វាអាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ សម្រាប់ប្រភេទ FWD និងចម្ងាយ ៤៦០គីឡូម៉ែត្រសម្រាប់ប្រភេទ AWD នៅពេលសាកភ្លើងពេញម្តង។
- រថយន្តម៉ាក VinFast VF e35 & VF e36
រថយន្ត VinFast VF e35 នឹងមានជម្រើសម៉ូទ័រអគ្គិសនីមួយ និង ពីរ ជាមួយនឹងកម្លាំង ២០១សេះ និង ៤០២សេះ ហើយចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ និង ៥០០គីឡូម៉ែត្រ។ ចំណែក VF e36 វាបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបាន ៤០២សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ១០៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៤៨៥គីឡូម៉ែត្រ និង ៦៨០គីឡូម៉ែត្រ។