តោះយើងមកដឹងពីមុខងារសំខាន់ៗរបស់រថយន្ត Ranger Raptor មុនពេលធ្វើដំណើរកម្សាន្ត

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីបានចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា ជាមួយជម្រើស ២ម៉ូឌែលគឺជម្រើសប្រភេទប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងប្រើប្រាស់សាំង។  ដោយប្រភេទម៉ាស៊ីនសាំងបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-Turbo V6 EcoBoost ផលិតកម្លាំងបាន ៣៩២សេះ និងកម្លាំងរមួលកង់រហូតដល់ទៅ ៥៨៣Nm និងជម្រើសម៉ាស៊ីនម៉ាស៊ូត បំពាក់ដោយ ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo (Diesel) Inline4 ផលិតកម្លាំងបាន ២១០PS និងកម្លាំងរមួលកង់រហូតដល់ទៅ ៥០០ Nm ។

ក្នុងអត្ថបទនេះ ខេមបូ អូតូ ក៏ចង់បង្ហាញបងប្អូនអោយដឹងពីមុខងារសំខាន់ៗដែលមានបំពាក់នៅលើរថយន្ត Ranger Raptor ជំនាន់ថ្មី ដោយមានដូចគ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
  • ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្តដែលបង្ហាញរូបភាពនៅលើអេក្រង់ Touchscreen ១២ អុីញ

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ P និងអក្សរ T
  • ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្តិ ដែលដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង
  • ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)

  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ជំនួយដោយមុខងារបញ្ចូលលេខនៅលើដៃចង្កូត (Paddle Shift)
  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ​ដែលមានរហូតដល់ ៧ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
  • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ជំនាន់ថ្មីទំហំ ២,៥ អុីញ
  • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ
  • ប្រព័ន្ធកំណត់សម្លេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន ៤ ជម្រើសដូចជា៖ ស្ងាត់ ធម្មតា បែបស្ព័រ និងបែប BAJA Mode

ដើម្បីកាន់តែទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ម្ចាស់រថយន្ត Ranger Raptor ជំនាន់ថ្មីទាំងអស់ ក្រុមហ៊ុន Ford Cambodia បានរៀបចំដំណើរកម្សាន្តនៃគ្រួសាររបស់ត្រកូល Ranger Raptor ជំនាន់ថ្មីទាំងប្រភេទប្រើប្រាស់ម៉ាស៊ីនសាំង និងម៉ាស៊ូត ទៅកាន់ទឹកដីអូសោម និងភ្នំ១៥០០ រយ:ពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ០៧-០៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ ដូច្នេះរង់ចាំដល់ណា ទទួលយកនូវបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តដ៏ពិសេសនេះទំនាក់ទំនងចុះឈ្មោះឥឡូវនេះ: 092 888 496 (រៀងរាល់ម៉ោងធ្វេីការ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម