កាលពីថ្ងៃទី ២០ ខែកក្កដាកន្លងទៅ ក្រុមហ៊ុន SAIC Motor-CP និងក្រុមហ៊ុន MG Sale Thailand បានធ្វើការប្រកាសចេញលក់រថយន្ត MG 5 សេរ៊ីថ្មីឆ្នាំ ២០២១ ក្នុងប្រទេសថៃជាផ្លូវការ។
បន្ទាប់ពីចេញលក់ជាផ្លូវការបានរយ:ពេល ១១ថ្ងៃរថយន្ត MG 5 ឆ្នាំ២០២១ បានធ្វើការដឹកជញ្ជូនដល់អតិជនចំនួនលើសពី ៧៣៣គ្រឿង ក្នុងចំនួនអ្នកកក់សរុបច្រើនជាង ៣ ០០០គ្រឿង។ ដោយម៉ូឌែល C មានចំនួន ២៥គ្រឿង, D ចំនួន ៩១គ្រឿង និងម៉ូឌែលខ្ពស់បំផុត X មានចំនួន ៦១១គ្រឿង។
គួរបញ្ជាក់ផងដែរថាសម្រាប់ទីផ្សារប្រទេសថៃ រថយន្ត MG 5 ម៉ូឌែល C មានតម្លៃចាប់ពី ១៧ ០០០ដុល្លារ, ម៉ូឌែល D មានតម្លៃចាប់ពី ១៨ ២០០ដុល្លារ និងម៉ូឌែល X មានតម្លៃចាប់ពី ២០ ៩៥៥ដុល្លារ។ សម្រាប់រថយន្ត Sedan នេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១៤សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT ៨វគ្គអូតូ ហើយសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រស៊ីប្រេងជាមធ្យម ៥,៦លីត្រ៕