ថៃ ថា ការផលិតរថយន្តនៅក្នុងប្រទេសខ្លួនបានធ្លាក់ចុះ ២៥,៥ភាគរយ នៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍ បើយោងតាមសហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ការផលិតរថយន្តនៅក្នុងប្រទេសខ្លួនបានធ្លាក់ចុះ ២៥,៥ភាគរយ នៅក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ការធ្លាក់ចុះនេះ បណ្តាលមកពីការធ្លាក់ចុះនៃការលក់ក្នុងស្រុក ខណៈការផ្តល់កម្ចីមានភាពរឹតបន្តឹង។

ចំពោះប្រាក់កម្ចីមិនដំណើរការរបស់ប្រទេសថៃបានឈានដល់ចំនួន ៧,៥ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤ នេះ កើនឡើង ២៩,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរ ការលក់រថយន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ៣៧,១ ភាគរយ មកនៅត្រឹម ១១៧ ០០០ គ្រឿង ប៉ុណ្ណោះ នៅក្នុងខែកញ្ញា ខណៈដែលការនាំចេញបានធ្លាក់ចុះ ១០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយការធ្លាក់ចុះនេះកើយឡើងដោយសារបញ្ហាសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្ម និងឥទ្ធិពលនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។

គួរឲដឹងថា ប្រទេសថៃ គឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោករួមទាំង Toyota និង Honda ជាដើម៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម