[បរទេស] កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Tesla បានបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធបើកបរដោយស្វ័យប្រវត្តិគឺម៉ូដែល Cybercab មិនមានប្រើប្រាស់ដៃចង្កូត និងឈ្នាន់ហ្គាល ខណៈពេលនេះ មានរបាយការណ៍មួយបង្ហាញថា រថយន្តនេះអាចបញ្ជាបានដោយឧបករណ៍បញ្ជាស្រដៀងទៅនឹងដៃហ្គេមរបស់ Xbox controller ។
របាយការណ៍នេះ ចេញពីគេហទំព័រ AutoEvolution បានឲ្យដឹងថា វិធីសាស្ត្រសម្ងាត់ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Tesla គឺជាឧបករណ៍បញ្ជាហ្គេមស្រដៀងនឹងដៃហ្គេមរបស់ Xbox តូចមួយដែលដោតចូលទៅក្នុងរថយន្ត ដើម្បីគ្រប់គ្រងការបញ្ជាដៃចង្កូត និងឈ្នាន់ហ្គាល ឬហ្វ្រាំង ។
លើសពីនេះ វីដេអូនៅនៃការបើករថយន្ត Cybercab ដែលបានបង្ហាញ ដោយនៅក្នុងវីដេអូនោះ រថយន្តអាចត្រូវបានគេមើលឃើញថាកំពុងដំណើរការផ្លូវឡើងជាមួយនឹងអ្នកបើកបរម្នាក់នៅកៅអីខាងមុខ ត្រូវបានគេប៉ាន់ស្មានថាកំពុងប្រើប្រាស់ឧបករណ៍បញ្ជាឥតប្រើខ្សែដាច់ដោយឡែកក្នុងការបើកបរ ៕